កំពង់ឆ្នាំង ៖ រថយន្តមួយគ្រឿងបានបើកហួសផ្លូវធ្លាក់ទៅត្រាំទឹកក្រោមស្ពាន និងបណ្តាលអោយមនុស្ស ៧ នាក់ ដែល
ជិះនៅលើរថយន្តនោះរងរបួសធ្ងន់និងស្រាល ។
ហេតុការណ៍នេះបានកើឡើងកាលពីវេលាម៉ោង ១១និង៤៥នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានខ្សាម ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ចំពោះមូលហេតុនៃករណីគ្រោះថ្នាក់ចរាចរណ៍នេះត្រូវបានប្រភពអះអាងថា ដោយសារអ្នកបើកបរងងុយដេក ហើយកល់មួយភាំង ទើបបណ្តាលអោយគ្រោះថ្នាក់បែបនេះ ៕