នាយករដ្ឋមន្ដ្រីជប៉ុនShinzo Abe ប្រកាសថា ជំនួបណាមួយក៏ដោយរវាងលោកនិងមេដឹកនាំកូរ៉េខាងជើងKim Jong-un សុទ្ធសឹងត្រូវដោះស្រាយបញ្ហាពលរដ្ឋជប៉ុនដែលត្រូវកូរ៉េខាងជើងចាប់ជំរិត។នេះគឺជាបញ្ហាដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរនេះតានតឹងដាក់គ្នាក្នុងអំឡុងជាច្រើនទសវត្សមកហើយ។

ក្នុងចម្លើយទៅកាន់កាសែតSankei Shimbun នាថ្ងៃទី២កញ្ញា លោកAbe សង្កត់ធ្ងន់ថា៖ ចុងក្រោយខ្ញុំត្រូវជួបមេដឹកនាំKim ហើយលោកប្រាថ្នាចង់លុបបំបាត់ចោលការមន្ទិលសង្ស័យគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ លោកAbe សង្កត់ធ្ងន់ថា«ប្រសិនបើខ្ញុំជួបគ្នា ជំនួបនោះត្រូវរួមចំណែកដោះស្រាយពលរដ្ឋជប៉ុនដែលត្រូវចាប់ជំរិត«។
គួររម្លឹកថា លោកនាយករដ្ឋមន្ដ្រីAbe បានលើកបញ្ហាពលរដ្ឋជប៉ុនត្រូវកូរ៉េខាងជើងចាប់ជំរិតនៅអំឡុងឆ្នាំ១៩៧០ និង១៩៨០ជាច្រើនលើកច្រើនសា ហើយបានចាត់ទុកបញ្ហានេះជាអាទិភាពដំបូងសម្រាប់ការកសាងឡើងវិញចំណងទាក់ទង ជប៉ុន-កូរ៉េខាងជើង៕
សូយន