អាមេរិកនឹងបង្កើនការចំណាយសម្រាប់កងយន្ដហោះគ្មានអ្នកបើកបរ(UAV) ដែលអាចផ្គត់ផ្គង់បន្ថែមប្រេងឥន្ធនៈដល់យន្ដហោះត្រតិកម្មហើយវានឹងពង្រីកវិសាលភាពសម្រាប់សមរភូមិដែនអាកាស ពីនាវាផ្ទុកយន្ដហោះ។យន្ដហោះទាំងនេះអាចជ្រៀតចូលទៅកាន់ណ្ដាតំបន់ដែលនាវាផ្ទុកយន្ដហោះមិនអាចធ្វើបាន។

នៅថ្ងៃទី២៨ខែសីហាឆ្នាំ២០១៨ តាមការប្រកាសរបស់មន្ទីរបញ្ចកោណក្រុមហ៊ុនBoeing ទទួលបានកិច្ចសន្យាតម្លៃ៨០៥លានដុល្លារដើម្បីផលិតប្រភេទយន្ដហោះផ្គត់ប្រេងលើអាកាសចំនួន៤ប្រភេទ។តាមរយៈនោះ យន្ដហោះប្រតិកម្មប្រយុទ្ធនិងបរិក្ខារហោះហើរដទៃទៀតរបស់នាវាផ្ទុកយន្ដហោះអាចមានសមត្ថភាពធ្វើការប្រយុទ្ធ
ក្នុងរយៈចម្ងាយឆ្ងាយជាងមុន។
ការប្រើប្រាស់បច្ចេកវិជ្ជាផ្គត់ផ្គង់ប្រេងដោយUAVនេះ កងទ័ពអាមេរិកសង្ឃឹមថាក្នុងករណីមានជម្លោះគេអាចវាយលុកចូលជ្រៅទៅក្នុងប្រព័ន្ធការពាដែនសមុទ្ររបស់ចិន។
ជាក់ស្ដែងBoeing នឹងអភិវឌ្ឍន៍បណ្ដាប្រភេទUAVដើម្បីបម្រើដល់ភារកិច្ចស៊ើបអង្កេត ភស្ដុភារនិងបច្ចេកទេសប្រយុទ្ធ៕
លីសា