ជើងហោះហើរ MH370 ដែលផ្ទុកមនុស្ស២៣៩នាក់ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង«អាចកំពុងដេកស្ងៀម»ក្នុងតំបន់ព្រៃត្រូពិចមួយនាតំបន់ភ្នំនៅកម្ពុជា។កាសែតDaily Sta របស់អង់គ្លេសបានដកស្រង់ការរកឃើញរបស់អ្នកជំនាញបច្ចេកវិជ្ជា Lan ឈ្មោះWilson។

តាមDaily Star អ្នកជំនាញបច្ចេកវិជ្ជា Lan លោក Wilson (នៅអង់គ្លេស) បានប្រើប្រាស់Google Maps ដើម្បីធ្វើការរុករកសព្វកន្លែងនៅតាមតំបន់ព្រៃក្នុងប្រទេសកម្ពុជា ហើយប្រកាសជាសាធារណៈថាបានរកឃើញទីតាំងរបស់យន្ដហោះរងគ្រោះMH370 ។ លោកWilson បានទម្លាយអំពីតម្រុយធ្វើឱ្យលោកជឿថា MH370 កំពុង«ដេកស្ងៀម»៤ឆ្នាំមកហើយនៅតំបន់ព្រៃត្រូពិចរបស់កម្ពុជា។
អំណះអំណាងរបស់លោកពីការរកឃើញខាងលើ ដោយផ្អែកតាមការវាស់វែងយន្ដហោះនេះ ឃើញថាវាមានប្រវែងប្រហាក់ប្រហែលនឹងយន្ដហោះ Boeing 777-200 ដែលមានលេខសម្គាល់MH370 បាត់ខ្លួននៅថ្ងៃទី៣ខែសីហា ឆ្នាំ២០១៤ ក្នុងពេលហោះហើរចេញពីកូឡាឡំពួរទៅកាន់ក្រុងប៉េកាំង។យន្ដហោះដែលលោកWilson រកឃើញមានបណ្ដោយ៧០ម៉ែត្រ ខណៈដែល MH370 មានបណ្ដោយ៦៣,៧មែត្រ។ប៉ុន្ដែលំអៀងនេះត្រូវបានស្រាយបញ្ជាក់ថា រវាងផ្នែកកន្ទុយនិងខ្លួនយន្ដហោះនេះស្ថិតក្នុងព្រៃរបស់កម្ពុជាត្រូវបានរឡេះចេញពីគ្នា។តាមលោកWilson នោះអាចការរឡេះចេញពីគ្នានេះអាចកើតឡើងនៅពេលយន្ដហោះធ្លាក់ចុះក្នុងព្រៃស្រោង។
លោកWilson លើកឡើងថា MH370 ស្ថិតនៅលើផ្ទៃដីខាងក្នុងតំបន់ព្រៃដ៏ក្រាស់ ទើបបណ្ដាអ្នកស៊ើបអង្កេតមិនអាចរឃើញវា។
លោកWilson ឱ្យដឹងថា លោកមានផែនការនឹងទៅកាន់តំបន់ព្រៃនេះដោយផ្ទាល់ដើម្បីស្វែងរកយន្ដហោះ បំណងបំបែកសំណុំរឿងអាថ៌កំបាំងនៃវិស័យអាកាសចរណ៍ធំបំផុតពិភពលោក៕
លីសា