នៅថ្ងៃទី២ ខែកញ្ញា AFP ចុះផ្សាយថា អ្នកទោសប្រមាណ៤០០នាក់បានរត់គេចខ្លួនរួចពីពន្ធនាគារមួយនៅតំបន់ជាយក្រុងភាគខាងត្បូងរដ្ឋធានី Tripoli របស់Libyaបន្ទាប់ពីមានអំពើហិង្សាចលាចលមួយកើតឡើង។

ប៉ូលិសឱ្យដឹងថា ចំនួនទណ្ឌិតខាងលើបានកម្ទេចទ្វារគុក ហើយរត់ចេញពីពន្ធនាគារ Ain Zara. ។ ហេតុការណ៍នេះកើតឡើងខណៈពេលកំពុងកើតមានឆាកប្រយុទ្ធរវាងបណ្ដាក្រុមប្រដាប់អាវុធនៅជិតពន្ធនាគារខាងលើ។
មុននេះនៅថ្ងៃដដែល AP បានចុះផ្សាយព័ត៌មានថា រដ្ឋាភិបាលដែលត្រូវបានគាំទ្រដោយ UN នៅLibyaបានប្រកាសបម្រាម គោចរនៅរដ្ឋធានីTripoli ក៏ដូចជាតំបន់ជាយក្រុង ព្រោះតែកើតមានរលកហិង្សាជាបន្ដបន្ទាប់និងបានសម្លាប់មនុស្សអស់យ៉ាងតិច៣៩នាក់៕
សូយន