ខេត្តត្បូងឃ្មុំ: ភ្លៀងមួយមេលាយឡំដោយខ្យល់កន្ត្រាក់បណ្ដាលឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងស្រុកចំនួន៣ ក្នុងនោះមាន ស្រុកដំបែរ អូររាំងឪនិងមេមត់ បានរបើកដំបូលជ្រុះរប៉ាត់រប៉ាយនិងរលំផ្ទះ ក្នុងហេតុការណ៍នេះមិនមានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ប៉ុន្តែភ្លៀងបានធ្វើឲ្យប៉ះពាល់ដល់រោងការពេលយប់ខណៈភ្ញៀវកំពុងទទួលទានអាហារ ធ្វើឱ្យភ្ញៀវនាំគ្នារត់ទៅរកកន្លែងសុវត្ថិភាព។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា:នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ គិតត្រឹមវេលាម៉ោង ០៧:៣០នាទី
ស្តីពីស្ថានភាពភ្លៀងធ្លាក់លាយខ្យល់ក្នុងស្រុកអូររាំងឪ ដែលបានកើតឡើងនាយយប់ថ្ងៃទី១៦មីនា ក្នុងនោះមាន:
១. ឃុំដំរិល មានភ្លៀងធ្លាក់ខ្លាំងលាយលំនឹងខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតផ្ទះចំនួន ០៩ខ្នង និងបណ្តាលឱ្យម្ចាស់ផ្ទះឈ្មោះ យាន់ ស ភេទស្រី អាយុ ៥៤ឆ្នាំ រងរបួសធ្ងន់បាក់ករជើងឆ្វេង។
- ករណីខាងលើស្ថិតនៅភូមិទួល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
២. ឃុំចក ស្ថានភាពភ្លៀងមធ្យម មិនមានរងការប៉ះពាល់។បើតាមការបញ្ជាក់ពីលោកអធិការនគរបាលស្រុក យប់ថ្ងៃទី១៦មីនា បានធ្វើឲ្យរោងការប៉ើងតែមិនបណ្ដាលឲ្យរបួសមនុស្សនោះទេ។
៣. ឃុំទួលសូភី មានភ្លៀងខ្លាំងលាយលំខ្យល់កន្ត្រាក់បណ្តាលឱ្យខូចខាតផ្ទះចំនួន ០៥ខ្នង៖
-ផ្ទះ ០៣ខ្នងនៅភូមិដំណាក់កែវ ឃុំទួលសូភី
-ផ្ទះ ០២ខ្នង នៅភូមិ៧៦ ឃុំទួលសូភី
៤. ឃុំគងជ័យ ស្ថានភាពភ្លៀងខ្លាំង មិនមានរងការប៉ះពាល់។
៥. ឃុំអំពិលតាពក ស្ថានភាពភ្លៀងមធ្យម មិនមានរងការប៉ះពាល់។
៦. ឃុំមៀន ស្ថានភាពភ្លៀងមធ្យម មិនមានរងការប៉ះពាល់។
៧. ឃុំព្រះធាតុ ស្ថានភាពភ្លៀងខ្លាំងលាយលំនិងខ្យល់កន្ត្រាក់បណ្តាលឱ្យខូចខាតផ្ទះ០២ខ្នង ស្ថិតនៅភូមិត្រពាំងនាង ឃុំព្រះធាតុ ស្រុកអូររាំងឪ ។
ចំណែកនៅស្រុកមេមត់វិញ នៅថ្ងៃទី១៦.០៣.២០២៥ ម៉ោង១៩ ៣០នាទីមានភ្លៀងធ្លាក់រាយប៉ាយ គ្រប់ឃុំ មានកំរិតតិចនិងមធ្យម លាយឡំដោយខ្យល់កន្រ្តាក់បណ្តាលអោយប៉ះពាល់ដំណាំកៅស៊ួប្រជាពលរដ្ឋប្រហែល៥ហិចតា នៅភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ដោយក្នុង០១គ្រួសារបាក់ចំនួន២១ដើម,គ្រួសារខ្លះបាក់ចំនួន០៥ដើម សរុបស្មើនិង០៥គ្រសារ និងបាក់ដើមកៅស៊ូចំនួន៤៥ដើមនិងនៅឃុំរំចេកបណ្ដាលឲ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋ០១គ្រួសារ
ម្ចាស់ផ្ទះមានឈ្មោះឃ្លោកឌីភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ខូចខាតដំបូលចំកណ្ដាលមានទំហំផ្ទះ ទទឹង១០ម៉ែត្របណ្ដោយ១៥ ម៉ែត្រ
ខូចខាតស័ង្កសីទាំងស្រុង ទទឹង០១ម៉ែត្របណ្ដោយ០៦ម៉ែត្រនិងរបើកដំបូល ចំនួន០៦សន្លឹក។
រីឯ១២ឃុំទៀតពុំមានការខូចខាតអ្វីទេ ដោយគោរពមេ។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានករណី:ខ្យល់កន្ត្រាក់បណ្ដាលឲ្យខូចខាតផ្ទះនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន០២ឃុំ ដូចខាងក្រោម:
ទី១.ឃុំនាងទើត ចំនួន០២នាក់
១.ឈ្មោះឡេង ស៊ាងវែង ភេទប្រុស អាយុ៤៥ឆ្នាំ ខូចខាតរបើកដំបូលបន្ទប់ទឹកចំនួន២បន្ទប់ ស័ង្កសីចំនួន៦សន្លឹក
២.ឈ្មោះហេង ហោ ភេទប្រុស អាយុ៥៨ឆ្នាំ ខូចខាតសំយាបផ្ទះចំនួន១ល្វែង ស័ង្កសីចំនួន២៧សន្លឹក
ទី២.ឃុំតំបែរ ចំនួន០៧ខ្នងផ្ទះ
១/.ឈ្មោះអ៊ីម អាង ភេទប្រុស អាយុ៦៥ឆ្នាំ រលំដើមដូងសង្កត់លើសំញ៉ាបផ្ទះផ្នែកខាងមុខខូចខាត
២/.ឈ្មោះឡា ភី ភេទប្រុស អាយុ៣២ឆ្នាំ របើកញ៉ាបផ្ទះផ្នែកខាងមុខខូចខាតទាំងស្រុង។
៣/.ឈ្មោះភីន ស៊ុន ភេទស្រី អាយុ៤៣ឆ្នាំ របើកញ៉ាបផ្ទះផ្នែកខាងមុខខូចខាតទាំងស្រុង។
៤/.ឈ្មោះនួន ប៉ាន់ ភេទប្រុសអាយុ៧០ឆ្នាំ របើកដំបូលផ្ទះខូចខាតទាំងស្រុង
៥/.ឈ្មោះភីន ផាត ភេទប្រុស អាយុ៣៥ឆ្នាំ របើកដំបូលផ្ទះខូចខាតទាំងស្រុង
៦/.ឈ្មោះថុន ស៊ីណាត ភេទប្រុស អាយុ៤១ឆ្នាំ របើកញ៉ាបផ្ទះផ្នែកខាងមុខខូចខាតទាំងស្រុង
៧/.សាលាបុណ្យភូមិខ្ជាយ របើកដំបូនរានផ្នែកខាងក្រោយខូចទាំងស្រុង។
សូមបញ្ជាក់ថានេះគឺជាបាតុភូតដែលកម្រកើតមាននៅក្នុងរដូវប្រាំងដែលមើលទៅគ្រោះធម្មជាតិមានការប្រែប្រួលដែលកាលពីមុនកម្រនឹងមានហេតុការណ៍បែបនេះណាស់៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

































