Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងស្តីពីស្ថានភាពភ្លៀងកក់ខែ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

រាជធានីភ្នំពេញ: ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ស្ថានភាពភ្លៀងកក់ខែនឹងមានការថមថយឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលឡើងវិញដែលគ្របដណ្តប់រាយប៉ាយនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។

រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,២៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ០,៧៥ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល។

សូមបញ្ជាក់ជូនថា៖ កន្លងមក ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ភ្លៀងកក់ខែបានគ្របដណ្តប់លើ ២៥រាជធានី/ខេត្ត និង១៧៦ស្រុក/ខណ្ឌ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕ រក្សាសិទ្ធដោយ៖សុទ្ធលី