ភ្នំពេញ៖ កម្មវិធីប្រកួតតុលាការប្រឌិតកម្ពុជាជាភាសាខ្មែររៀបចំឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក.) និងមានកិច្ចសហការដោយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិក្នុងរយៈពេលបីថ្ងៃចាប់ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានបញ្ចប់ទៅដោយរលូន និងប្រកបដោយផ្លែផ្កាបំផុត។ និស្សិតច្បាប់ ទាំង ១២ក្រុម មកពី ៩ សាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា បានបង្ហាញអំពី ចំណេះដឹងអំពីអង្គហេតុ និងអង្គច្បាប់ ការវិភាគ និងអំណះអំណាង កម្រិតស្រាវជ្រាវ និងការប្រើប្រាស់ការស្រាវជ្រាវ ការៀបចំ និងភាពច្បាស់លាស់ព្រម ទាំងភាពជឿជាក់ខ្ពស់ ក្នុងការបកស្រាយ និងការការពារអំណះអំណាងរបស់ខ្លួនដោយប្រើ ច្បាប់ជាតិ យុទ្ធសាស្ត្រ ច្បាប់អន្តរជាតិដ៏ប៉ិនប្រសប់នៅក្នុង ការប្រកួតតុលាការប្រឌិតឆ្នាំ២០២៥នេះ។
កម្មវិធីប្រកួតតុលាការប្រឌិតកម្ពុជាឆ្នាំ២០២៥នេះ វត្តបឋមត្រូវបានរៀបចំនៅក្នុងសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ហើយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រត្រូវបានរៀបចំនៅក្នុងមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។ លទ្ធផលនៃការប្រកួតនេះមានដូចតទៅ៖
ជ័យលាភីទី១៖ ក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង
ជ័យលាភីទី២៖ ក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
មេដាយឯកត្តជន៖
- មេដាយអ្នកថ្លែងការណ៍ល្អបំផុត របស់ភាគី “ព្រះរាជអាជ្ញា” បានទៅលើនិស្សិតមកពីសាកល វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- មេដាយអ្នកថ្លែងការណ៍ល្អលេខ២ របស់ភាគី ព្រះរាជអាជ្ញា” បានទៅនិស្សិតមកពីសាកលវិទ្យា ល័យប៊ែលធីអន្តរជាតិ
- មេដាយអ្នកថ្លែងការណ៍ល្អបំផុត របស់ភាគី “ការពារក្តី” បានទៅនិស្សិតមកពីសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ
- មេដាយអ្នកថ្លែងការណ៍ល្អលេខ២ របស់ភាគី “ការពារក្តី” គឺបានទៅនិស្សិតមកពីសាកលវិទ្យាល័ យ អាមេរិកកាំងភ្នំពេញ
- មេដាយអ្នកថ្លែងការណ៍ល្អបំផុត របស់ភាគី “ដើមបណ្តឹងរដ្ឋប្បវេណី” បានទៅនិស្សិតចំននួនពីរ រូប មកពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា
- មេដាយអ្នកថ្លែងការណ៍ល្អលេខ២ របស់ភាគី “ដើមបណ្តឹងរដ្ឋប្បវេណី” បានទៅនិស្សិត មក ពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ។
ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលបានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ពានរង្វាន់នោះបានសម្តែងការកោតសរសើរចំពោះភាពប៉ិនប្រសប់ របស់និស្សិត និងបានអបអរសាទរដល់ជ័យលាភីទាំងអស់។
ឯកឧត្តមមានប្រសាសន៍ថា៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយជាអនេក ដែលបានឃើញការចូលរួមយ៉ាង ផុសផុលពីសិស្សនិស្សិតមកពីបណ្តាមហាវិទ្យាល័យនានា។ បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញរយៈពេល៣ ថ្ងៃរួចមក និងឆ្លងកាត់ការវិនិច្ឆ័យផ្តល់ពិន្ទុយ៉ាងសុក្រឹត្យពីសំណាក់ចៅក្រម ដែលសុទ្ធសឹងជាចៅក្រម និងព្រះរាជ អាជ្ញា អាជីព ព្រមទាំងជាមេធាវីដែលមានបទពិសោធ យើងទទួលបានក្រុមជ័យលាភ័យដែលប្រកបដោយគុណ ភាព សម្រាប់ការប្រកួតនេះ។”
ឯកឧត្តមប្រធានរដ្ឋបាលស្តីទីបន្ថែមថា តាមការសង្កេតរបស់ឯកឧត្តម ការប្រកួតប្រជែងក្នុងរយៈពេលបីថ្ងៃ នេះ បានប្រព្រឹត្តទៅដោយរលូន។ នៅក្នុងកម្មវិធីប្រកួតប្រជែងនេះ មានសារណាមួយចំនួន បានដាក់មកដោយខុស ទម្រង់ ដូច្នេះហើយសង្ឃឹមថានៅពេលក្រោយ គ្រប់ភាគីនឹងដាក់ឱ្យត្រឹមត្រូវតាមទម្រង់ដែលក្រុមការងារចង់បាន។ ចំណុចមួយទៀត ចំពោះក្រុមដែលមិនបានទទួលជ័យលាភី សូមព្យាយាមនៅឱកាសក្រោយទៀត ដោយសារតែ យើងនឹងមានការប្រកួតប្រជែងនៅឆ្នាំក្រោយៗទៀត ដោយត្រូវខិតខំស្រាវជ្រាវបន្ថែម ហើយចាត់ទុកថាការប្រកួត ប្រជែងលើកទីមួយនេះ គឺជាការស្វែងរកបទពិសោធថ្មីៗ។
ឯកឧត្តម តូនី បន្ថែមទៀតថា អ.វ.ត.ក. បានរៀបចំបង្កើតកម្មវិធីប្រកួតតុលាការប្រឌិត ង្កើតកម្មវិធីប្រកួតតុលាការប្រឌិតកម្ពុជា ជាភាសាខ្មែរ នេះឡើង គឺដើម្បីជំរុញដល់សិស្សនិស្សិតច្បាប់ និងអ្នកស្រាវជ្រាវ ចូលមកសិក្សាស្រាវជ្រាវឯកសារសំណុំរឿង និង យុត្តិសាស្ត្រល្អៗ នៅមជ្ឈមណ្ឌលធនធានរបស់អ.វ.ត.ក. សម្រាប់បង្កើនចំណេះដឹង និងបទពិសោធផ្ទាល់ខ្លួន ផ្នែក ច្បាប់ ជាពិសេសច្បាប់ព្រហ្មទណ្ឌអន្តរជាតិ។ មជ្ឈមណ្ឌលធនធានរបស់អ.វ.ត.ក. បានរក្សាទុកនូវរាល់ឯកសារ សំណុំរឿងទាំងជាង ២.៤ លានទំព័រ រូបភាពវីដេអូនៃសវនាការ សៀវភៅច្បាប់ និងសៀវភៅប្រវត្តិសាស្ត្ររាប់ពាន់ ក្បាល ព្រមទាំងឯកសារស្រាវជ្រាវជាច្រើនទៀត សម្រាប់បម្រើឱ្យការសិក្សាស្រាវជ្រាវរបស់សិស្សនិស្សិតទាំងអស់ ជា ពិសេសនិស្សិតច្បាប់។
ក្នុងកម្មវិធីនេះ មានការចូលរួមពីក្រុមនិស្សិតច្បាប់ចំនួន ១២ក្រុម មកពីសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេ យសៀខេត្តសៀមរាប សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាកលវិទ្យាល័ យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាកលវិទ្យាល័យឯកទេសនៃកម្ពុ ជា សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















