ខេត្តកំពង់ធំ៖ កងកម្លំាងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ចាប់ឃាត់ខ្លួនក្រុមបោះតង់កាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ចំនួន ៦នាក់ រួមជាមួយវត្ថុតាងជាក់ស្ដែងមានម៉ាស៊ីនត្រង់សឺន័រកាត់ឈើ ។
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាកាកងទ័ពជើងគោក និងបទបញ្ជារបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ព្រមទាំងមានការណែនាំពីឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្រុមបោះតង់កាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ចំនួន ៦នាក់ ត្រូវបានកងកម្លំាងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ចាប់ឃាត់ខ្លួន និងវត្ថុតាងជាក់ស្ដែងមានម៉ាស៊ីនកាត់ឈើ (ត្រង់សឺន័រ)ចំនួន ៣គ្រឿង ម៉ូតូចំនួន ២គ្រឿង បញ្ជូនទៅស្ថាប័នជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









