Friday, March 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានស្នើឱ្យធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិចារណាបង្កើនការប្រើប្រាក់រៀល តាមរយៈការផ្តល់នូវប្រយោជន៍ ដូចជាកម្ចីប្រាក់រៀលមានការប្រាក់ទាបជាងរូបបិយវត្ថុផ្សេងៗទៀត

ភ្នំពេញ ៖ នាថ្ងៃត្រង់ទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែងសុន្ទរកថាបិទ សិក្ខាសាលាស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) និងពិធីអបអរសាទរទិវាប្រាក់រៀល ខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០- ២០ មីនា២០២៥) ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានលើកអំពីវឌ្ឍនភាពសំខាន់ៗបី ដែលបានកើតមានក្នុងវិស័យធនាគារ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋ មន្ត្រីនៃព្រះរាជានាចក្រកម្ពុជា ដែលពេលនោះមាន ឯកឧត្តម ជា ចាន់តូ ជាទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ទី១ ជនបទមានអត្រាការប្រាក់ប្រចាំឆ្នាំគឺប្រមាណ ៤០-៥០% នៅក្នុងរង្វង់ឆ្នាំ២០០០ ប៉ុន្តែបានធ្លាក់ចុះមកត្រឹម ១៨% ជាអតិបរមា នាពេលបច្ចុប្បន្ន។ ទី២ សេវាធនាគារបានរីកដុះដាលពីទីក្រុងដល់ជនបទ និងមានភាពរឹងមាំ។ ទី៣ បច្ចេកវិទ្យាឌីជីថល បានរីកចំរើនលឿន ជាក់ស្តែងគឺ KHQR បានក្លាយជាមោទនភាពមួយរបស់ខ្មែរយើង។
ទន្ទឹមនឹងការវិវត្តរីកចំរើនទាំងឡាយដែលបានកើតឡើង កម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត យើងទាំងអស់គ្នា មិនមែនតែធនាគារជាតិនៃកម្ពុជា ម្នាក់ឯងនោះទេ ត្រូវរួមគ្នាសិក្សា និងសហការគ្នា ធ្វើយ៉ាងណាឱ្យមានវឌ្ឍនភាពតទៅមុខទៀត។

ក្នុងនាមជាសមាជិកព្រឹទ្ធសភាម្នាក់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានស្នើឱ្យធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិចារណាលើ ៣ចំណុច៖
១-បង្កើនការប្រើប្រាក់រៀល តាមរយៈការផ្តល់នូវប្រយោជន៍ ដូចជាកម្ចីប្រាក់រៀលមានការប្រាក់ទាបជាងរូបបិយវត្ថុផ្សេងៗទៀត ឬបើការប្រើ KHQR ផ្ទេរប្រាក់ត្រូវបង់ថ្លៃសេវា សូមពិចារណាបន្តមិនយកថ្លៃសេវា សម្រាប់ការផ្ទេរប្រាក់រៀល
២-បញ្ឈប់ធនាគារ មិនឱ្យកាត់ប្រាក់របស់អតិថិជន ពីក្នុងគណនីដែលត្រូវបានព្យួរ
៣-រៀបចំច្បាប់ក្ស័យធនធនាគារ ដើម្បីការពារប្រយោជន៍អតិថិជន និងបង្កើនជំនឿក្នុងការសន្សំប្រាក់ក្នុងធនគារ៕ រក្សាសិទ្ធដោយ៖សុទ្ធលី