Thursday, April 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធនធានទឹក : ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥

ក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥៖ របបខ្យល់មូសុងឦសានជាមួយសម្ពាធខ្ពស់គ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥៖

១-តំបន់វាលទំនាប៖
សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសឦសាននិងបូព៌ា មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប៖
សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសឦសាន និងបូព៌ មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។

៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។

-ខ្យល់បក់មកពីទិសឦសាននិងអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,២៥ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ៕រក្សាសិទ្ធដោយ៖សុទ្ធលី