នៅយប់ថ្ងៃទី៣ ខែកញ្ញា នៅក្នុងតំបន់អគារមួយនាទីក្រុង San Bernardino រដ្ឋ California អាមេរិកបានកើតឡើងករណីផ្ទុះអាវុធ បណ្ដាលឱ្យមនុស្សយ៉ាងតិច៨នាក់ត្រូវគ្រាប់ ក្នុងនោះមាន៣នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។

តាមCNN ដែលដកស្រង់សម្ដីអ្នកនាំពាក្យ Richard Lawhead របស់ស្នងការប៉ូលិស ខណៈពេលដែលកើតហេតុនេះ មនុស្សមួយក្រុមកំពុងលេងល្បែងជុំគ្នានៅក្រោមអគារ។ អ្នកនាំពាក្យរូបនេះឱ្យដឹងបន្ថែមថា ជនដៃដល់អាចប្រើទាំងកាំភ្លើងវែងនិងកាំភ្លើងខ្លី។
មកទល់ពេលនេះពុំទាន់ឃើញមានការចាប់ខ្លួន ក៏ដូចជាមូលហេតុបណ្ដាលឱ្យមានការផ្ទុះអាវុធនេះឡើយ។
តាមប៉ូលិស តំបន់កើតឡើងករណីបាញ់រះនេះគឺជាកន្លែងធ្វើសកម្មភាពរបស់ក្រុមសង្គមងងឹតច្រើនក្រុម ហេតុនេះវាអាចជាករណីកម្ចាត់គ្នាទៅវិញទៅមក។
សាក្សីមួយឈ្មោះAlysa Marie រស់នៅជិតអគារនេះនិយាយថា អ្នកស្រីបានឮស្នូរផ្ទុះប្រមាណ១៥-២០គ្រាប់ផ្ទួនៗគ្នា។ អ្នកស្រីប្រាប់ CNN ថា៖ បងថ្លៃរបស់ខ្ញុំអាចឮស្នូរគ្រាប់រត់ប្របេះផ្ទះពួកខ្ញុំ ព្រោះពេលផ្ទុះអាវុធនោះគាត់នៅខាងក្រៅផ្ទះ។
ឧទ្ធម្ភាគចក្ររបស់ប៉ូលិសនិងរថយន្ដសង្គ្រោះ១០គ្រឿងបានទៅដល់កន្លែងកើតហតុដើម្បីសង្គ្រោះអ្នករងរបួសនិងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ៕
សូយន