Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជប៉ុន​ប្រឈម​នឹង​ព្យុះ​ខ្លាំង​បំផុត​ក្នុងអំឡុង​២០​ឆ្នាំ​កន្លងមកនេះ​

​សមត្ថកិច្ច​និង​ពលរដ្ឋ​ជប៉ុន​កំពុង​ប្រឹងប្រែង​ប្រឈមមុខ​ព្យុះ​Jebi ដែលជា​ព្យុះ​មួយ​ខ្លាំង​បំផុត​បាន​វាយប្រហារ​ប្រទេស​នេះ​ក្នុង អំឡុង​២០​ឆ្នាំកន្លងមក​។​

​បច្ចុប្បន្ន ព្យុះ​Jebi កំពុង​ចលនា​នៅ​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគខាងត្បូង​កោះ​Honshu របស់​ជប៉ុន​ក្នុង​ល្បឿន​២០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង កម្លាំង​កៀក​ស្នូរ​ព្យុះ​ឡើងដល់​២៣៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​តាម​ការព្យាករណ៍ ព្យុះ​Jebi​នឹង​ឡើងដល់​ដែន​គោក​ចំ​កោះ Shikoku ឬ​ជ្រោ​យកោះ Kii នៅ​ថ្ងៃទី​៤​ខែកញ្ញា រួច​រំលង​សមុទ្រ​ជប៉ុន ហើយ​ចុះខ្សោយ​បន្ដិច​ម្ដងៗ​។​តាម​ស្ថាប័ន​ឧតុនិយម​ជប៉ុន ប្រសិនបើ​ល្បឿន​និង​កម្លាំង​ខ្យល់​នៅ រក្សា​ដដែល​នោះ ព្យុះ​Jebi អាចជា​ព្យុះ​ខ្លាំង​បំផុត​ដែល​វាយប្រហារ​ជប៉ុន​គិតពី​ឆ្នាំ​១៩៩៣ ហើយ​តំបន់​នេះ​នឹងត្រូវ​រង​ទទួល កម្លាំង​ខ្យល់​ដល់​ទៅ​២១៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​បរិមាណ​ភ្លៀង​អាច​កើន​ដល់​១៥០​មិល្លីម៉ែត្រ​។​

​កងកម្លាំង​សមត្ថកិច្ច​បាន​ទូន្មាន​ពលរដ្ឋ​ឱ្យនៅ​ក្នុងផ្ទះ ហើយ​ត្រៀមខ្លួន​សម្រាប់​ការជម្លៀស​ប្រសិន​មានការ​ជន់​លិច​និង​បាក់​ដី​។​ក្រុមហ៊ុន​អាកាសចរណ៍​និង​ដឹកជញ្ជូន​ផ្លូវដែក​ក៏មាន​គម្រោង​នឹង​ផ្អាក​សកម្មភាព​នៅ​ថ្ងៃទី​៤​កញ្ញា​នេះដែរ​៕
​លី​សា​


×