ស្រីពេស្យា McGill បានទទួលប្រាក់៤៨០ដុល្លារដើម្បីទំនាក់ទំនងផ្លូវភេទជាមួយក្មេងប្រុសវ័យជំទង់អាយុ១៤ឆ្នាំ។
ស្ដ្រីសញ្ជាតិអង់គ្លេសម្នាក់បានប្រកបរបរស្រីពេស្យា ទើបត្រូវបណ្ដេញចេញពីអាមេរិក ក្រោយពីបានទំនាក់ទំនងផ្លូវភេទជាមួយក្មេងប្រុស«ហ្ស៊ីន»អាយុ១៤ឆ្នាំ ក្នុងសណ្ឋាគារនៅFlorida ។
តាមកាសែតThe Sun នាងSarah McGil បានត្រូវកាត់ទោសនៅថ្ងៃទី២៩សីហា ហើយតុលាការអាមេរិកបានចេញសាលក្រមជាប់ទោសក្រៅឃុំ៥ឆ្នាំនិងត្រូវកត់ចូលបញ្ជីឧក្រិដ្ឋជនផ្លូវភេទ។
ប្រភពដដែលឱ្យដឹងថា ក្មេងប្រុសនេះបានរកឃើញប្រវត្ដិរូបរបស់McGill នៅលើគេហទំព័រQuora.com ។ប៉ុន្ដែឳពុកក្មេងប្រុសនេះបានដឹងរឿង ហើយក៏រាយការណ៍ប្រាប់ប៉ូសិស។ក្រោយការពិនិត្យដឹងថាក្មេងប្រុសនេះ«បាត់ព្រហ្មចារី»ក្រោយពីទំនាក់ទំនងជាមួយMcGill៕
សូយន