មន្ដ្រីតុលាការជាន់ខ្ពស់ Sharia នៅរដ្ឋTerengganu ភាគខាងលិចម៉ាឡេស៊ី នៅថ្ងៃម្សិលមិញនេះបានបញ្ជាក់ថា ស្ដ្រីពីរនាក់បានរងទណ្ឌកម្មដោយរំពាត់ បន្ទាប់ពីពួកគេសារភាពអំពីទង្វើស្រឡាញ់ភេទដូចគ្នា។ស្ដ្រីម្នាក់ៗត្រូវរង៦រំពាត់ ហើយបង់ប្រាក់ពិន័យ៨០០ដុល្លារ។
តាម Strait Times ស្ត្រី២នាក់នេះត្រូវបានចាប់ខ្លួនកាលពីខែមេសា ក្រោយពេលដែលនាយទាហានអ៊ិស្លាមបានសម្លឹង ឃើញពួកគេកំពុងទំនាក់ទំនងគ្នាក្នុងរថយន្ដចតនៅទីលានភាគខាងជើងរដ្ឋTerengganu ។
រហូតទល់ខែសីហាកន្លងមក អត្តសញ្ញាណរបស់អ្នកទាំងពីរក៏ត្រូវបានទម្លាយចេញ ប៉ុន្ដែពួកគេសុទ្ធសឹងសារភាពកំហុស។នេះជាលើកដំបូងហើយដែលស្ដ្រីម៉ាឡេស៊ីបានរងទណ្ឌកម្មដោយរំពាត់ ព្រោះបំពានច្បាប់ Sharia របស់សាសនាអ៊ិស្លាម ដែលក្នុងនោះគេហាមឃាត់ការរួមភេទដូចគ្នា។
ម៉ាឡេស៊ីជាប្រទេសដែលពលរដ្ឋ៦០ភាគរយកាន់សាសនាអ៊ិស្លាម។ប្រទេសនេះមានប្រព័ន្ធច្បាប់២ដើរទន្ទឹមគ្នា ក្នុងនោះតុលាការសាសនាមានសិទ្ធិកាត់ទោសទាក់ទិនដល់សាសនា គ្រួសារ និងករណីសហាយស្មន់៕
លីសា