តាម Kyodo នៅថ្ងៃទី៣ខែកញ្ញា នាយករដ្ឋមន្ដ្រីជប៉ុន Shinzo Abe ឱ្យដឹងថា លោកនឹងចូលរួមវេទិកាសេដ្ឋកិច្ចតំបន់មួយគ្រោងរៀបចំនៅ Vladivostok នាតំបន់ជ្រោយបូព៌ារបស់រុស្ស៊ីនៅសប្ដាហ៍ក្រោយ ហើយនឹងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតីម្ចាស់ផ្ទះ Vladimir Putin។
![](http://www.cen.com.kh/wp-content/uploads/2018/09/nganhat1.jpg)
នាយករដ្ឋមន្ដ្រី Abe ឱ្យដឹងថា លោកក៏កំពុងរៀបចំនូវជំនួបឯកជនផ្សេងទៀតជាមួយប្រធានរដ្ឋចិនXi Jinping។ នាយករដ្ឋមន្រ្ដីកូរ៉េខាងត្បូង Lee Nak Yon និងប្រធានាធិបតីម៉ុងហ្គោលី Khaltmaa Battulga នាឱកាសប្រព្រឹត្តទៅវេទិកាសេដ្ឋកិច្ចបូព៌ាពីថ្ងៃទី១១-១៣កញ្ញា។
ក្រៅពីនោះ លោកAbe ក៏ស្វែងរកវិធីរៀបចំជំនួបមួយជាមួយមេដឹកនាំកូរ៉េ Kim Jong-un ប្រសិនបើលោក Kim មកចូលរួមក្នុងវេទិកានេះ។
ប៉ុន្ដែរដ្ឋាភិបាលរុស្ស៊ីឱ្យដឹងថា មេដឹកនាំកូរ៉េខខាងជើង Kim មិនចូលរួមក្នុងព្រឹត្តិការណ៍នេះទេ៕
សូយន
![](http://www.cen.com.kh/wp-content/uploads/2018/09/nganhat2.jpg)