Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​អាវុធហត្ថ ចាប់ខ្លួន​បុរស​ម្នាក់​ពី​បទ​ជួញដូរ​គ្រឿងញៀន​

spot_img

កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន​។ ការបង្ក្រាប​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច វត្ត​ត្រពាំងទឹក​ត្រជាក់ ស្ថិតក្នុង​ភូមិ​អូរ​តាសេក ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ។​

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នេះ​ឈ្មោះ មាន រ៉ាវី ភេទ ប្រុស អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រៃ​តា​យឹង ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ។​

​ក្នុង​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ដ​ក​ហូត​បាន ម៉ូតូ​១ គ្រឿង ម៉ាក Click ពណ៏​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1FK 4638 ។ ម្សៅ​ក្រាម​ពណ៌​ស (​ម៉ា​ទឹកកក​) ចំនួន​១​កញ្ចប់​ធំ និង ១៣​កញ្ចប់​តូច ជញ្ជីង​ថ្លឹង​ថ្នាំ​ចំនួន​១​។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ការិយាល័យ​ជំ​នាយ​កំពុង​សាក​សួរ​កសាង​សំណុំរឿង អនុវត្ត​តាម​និតិ​វិធី ៕ ដោយ​៖​ចៅ សន​

 

spot_img
×