Monday, March 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញជួបពិភាក្សា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងបូព៌ា

(ប្រទេសថៃ) ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ពិធីជួបពិភាក្សាក្នុងការដោះស្រាយបញ្ហាក្នុងតំបន់រួមគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការល្អក្នុងការធ្វើការជាមួយគ្នា និងទំនាក់ទំនងល្អរវាងអង្គភាពយោធាក្នុងតំបន់ប្រទេសទាំងពីរ ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ និងភាគីថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ប៊េន ចាផុន ដេតឆាតិវង្ស ណ: អយុថាយ៉ា មេបញ្ជាការ កងកម្លាំងបូព៌ា ពិធីជួបពិភាក្សានេះប្រព្រឹត្តធ្វើនៅក្នុងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។

ជំនួបរវាងកងកម្លាំងទាំងពីរកម្ពុជា-ថៃ បន្តយកចិត្តទុកដាក់សហប្រតិបត្តិការល្អ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ បទល្មើសអនឡាញ ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងជួយគ្នាទៅវិញទៅមក ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

ភាគីទាំងពីរ បានបង្ហាញនូវឆន្ទៈក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាពឲ្យកាន់តែរឹងមាំ និងបន្តកិច្ចសហប្រតិបត្តិការឲ្យបានល្អ រក្សាបាននូវចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា៕ រក្សាសិទ្ធដោយ៖សុទ្ធលី