ក្រចេះ ៖ ក្រុមសមត្ថកិច្ចបានបើកប្រតិបត្តិការចុះបង្ក្រាប ទីតាំងលក់សាច់ព្រៃខុសច្បាប់ក្នុងស្រុកស្នួល ដែល ដឹកនាំកម្លាំងចំរុះបង្ក្រាប ដោយព្រះរាជអាជ្ញារង លោក សុធាពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងក្រចេះទើបតែ ឡើងកាន់តំណែងថ្មីបានបញ្ចេញកណ្ដាប់ដៃដែកបានដោយជោគជ័យនៅព្រឹកថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៥ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនៅថ្ងៃទី២៨ខែមីនាឆ្នាំ២០២៥ ៖ ក្រោមការបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង តំណាងឯកឧត្តមព្រះរាជអាជ្ញា បានដឹកនាំកម្លាំងចុះបង្រ្កាប និងត្រួតពិនិត្យទីតាំងជួញដូរសត្វព្រៃ នៅភូមិសាស្រ្ត លំនៅដ្ឋាន ផ្សាឆ្នួល ឃុំឆ្នួល ស្រុកឆ្នួល ខេត្តក្រចេះ។
ក្នុងក្រុមការងារមានសមាសភាពដូចខាងក្រោម៖លោក ស រ៉ោ អនុប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះលោក គឹម ចន្ទភារម្យ, លោក ស៊ូ សារើត ប្រធានក្រុម អ.ហ.ផ.ទលោក ផែន ឃុនឡាយ លោក ទូច សីណាត និងសមាជិកប្រមាណ 9 នាក់ទៀត។
លទ្ធផលនៃការត្រួតពិនិត្យ ៖ ក្រោយពីម្ចាស់លំនៅដ្ឋាន លោក កែម នុន្នី អាយុ 39 ឆ្នាំ ឯកភាពឲ្យក្រុមការងារត្រួតពិនិត្យ គេបានប្រទះឃើញ និងដកហូតវត្ថុតាងជាប្រភេទសត្វព្រៃ និងសំណាកសត្វព្រៃដូចខាងក្រោម៖ សាច់ឈ្លូស 10 គីឡូក្រាម, សាច់ប្រឹស 18 គីឡូក្រាម, សាច់ជ្រូកព្រៃ 23 គីឡូក្រាម, ចាបស្រូវ 100ក្បាល, ស្នែងឈ្នូស ,កន្ទុយក្រងោក ,ទរទាររស់។
ជនសង្ស័យត្រូវបានបញ្ជូនរួមទាំងវត្ថុតាង ទៅសមត្ថកិច្ចជំនាញដើម្បីបន្តសួនាំ និងប្រគល់ឲ្យអាជ្ញាធរពាក់ពន្ធ័ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី



