អាមេរិក និងកូរ៉េខាងត្បូងត្រៀមធ្វើសមយុទ្ធទ័ពអាកាសទ្រង់ទ្រាយធំ លើឧបទ្វីបកូរ៉េ នាដើមខែធ្នូ ខាងមុខនេះ។
តាម Yonhap កងទ័ពអាមេរិក និងកូរ៉េខាងត្បូង នឹងចាប់ផ្តើមធ្វើសមយុទ្ធទ័ពអាកាសពីថ្ងៃទី 4-8/12 ដោយមានការចូលរួមពីយន្តហោះ ២៣០ គ្រឿង និងពលទាហាន 12.000 នាក់ ជាទង្វើមួយសំដៅបង្ហាញកម្លាំងដល់កូរ៉េខាងជើង។
សេចក្តីប្រកាសរបស់សម្ព័ន្ធកងទ័ពអាមេរិក-កូរ៉េខាងត្បូង ឲ្យដឹងថា សមយុទ្ធមានឈ្មោះថា Vigilant Ace ត្រូវបានរៀបចំបំណងបង្កើនសមត្ថភាពសហការប្រយុទ្ធ ក៏ដូចជាលើកកម្ពស់ សមត្ថភាពប្រយុទ្ធរបស់ទ័ពអាកាសប្រទេសទាំង២បញ្ជូនយន្តហោះប្រយុទ្ធ បំបាំងកាយ F-22 Raptor យន្តហោះប្រយុទ្ធពហុសមត្ថភាព F-35A ពី 3-4 គ្រឿង មកចូលរួមដើម្បីបង្កសម្ពាធអតិប្បរមាលើកូរ៉េខាងជើង។
កាលពីខែមុននេះ ក្រុងវ៉ាស៊ីនតោន និងសេអ៊ូល បានឯកភាពបង្កើនការដាក់ពង្រាយប្តូរវេន ចំពោះបណ្តាប្រភេទអាវុធយុទ្ធសាស្ត្ររបស់អាមេរិកមកកាន់កូរ៉េខាងត្បូងដើម្បីទប់ទល់នឹងគ្រោះគំរាមកំហែងនុយក្លេអ៊ែរ និងកាំជ្រួចរបស់កូរ៉េខាងជើង។
គួររំលឹកថា ដើមខែនេះ ក្រុមនាវាផ្ទុកយន្តហោះ៣ របស់អាមេរិកបានបើកតាមយុទ្ធយោធាជើងទឹករួមជាមួយកូរ៉េខាងត្បូង នៅសមុទ្រជប៉ុន ហើយត្រូវបានចាត់ទុកជាសកម្មភាពបង្ហាញកម្លាំងពុំធ្លាប់មានចំពោះកូរ៉េខាងជើង៕ សូយន