ថ្មីៗនេះ វីដេអូឃ្លីបមួយត្រូវបានចែកចាយពេញបណ្ដាញសង្គម ដែលថតបានពីខណៈពេលម៉ូតូពីរគ្រឿង បុកគ្នាយ៉ាងពេញទំហឹង នៅក្បែរនារីអ្នកសារព័ត៌មានដ៏រូបស្រស់ស្អាតម្នាក់ ខណៈកំពុងឡាយព័ត៌មាននៅលើដងផ្លូវ។ ឃ្លីបនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ហើយបានក្លាយជាប្រធានបទនៃការពិភាក្សាយ៉ាងក្តៅគគុក។
យោងតាមវីដេអូ ស្រីស្អាតអ្នកសារព័ត៌មានរូបនោះ កំពុងឈរនៅម្ខាងផ្លូវ ហាក់ដូចជាកំពុងឡាយអំពីសេចក្តីរាយការណ៍ព័ត៌មាន ណែនាំពីជំនាញក្នុងស្រុក។ ប៉ុន្តែ មុនពេលនាងនិយាយចប់ ស្រាប់តែម៉ូតូ២គ្រឿង មកបុកគ្នាយ៉ាងពេញទំហឹង ចូលកន្លែងនាងកំពុង Live តែម្តង។ ទោះបីជាស្ថានភាពកើតឡើងដ៏មិននឹកស្មានដល់ក៏ដោយ តែនាងបានគេចខ្លួនយ៉ាងលឿនមិនប៉ះពាល់អ្វីឡើយ។
បន្ទាប់ពីវីដេអូនេះត្រូវបានបង្ហោះ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើន បញ្ចេញមតិលេងសើចថា «ខ្ញុំភ្នាល់ថា បុរសទាំងពីរនេះ ភ្នែកផ្តោតលើអ្នកយកព័ត៌មានហ្មង!។ ផ្លូវជិះម៉ូតូឲ្យទូលាយល្វឹង បែរជាពួកគេនាំគ្នាជិះចូលទៅក្នុងកន្លែងតូចមួយនេះ!! សំណាងហើយ ដែលស្រីស្អាតបានដឹងខ្លួន និងគេចទាន់ពេលវេលា ពុំនោះទេ អាចនឹងមានផលវិបាកធ្ងន់ធ្ងរណាមួយកើតឡើងពុំខាន»។
តែទោះជាយ៉ាងណា ក្នុងនោះ មតិផ្សេងក៏បានដាស់តឿនអ្នកកាន់កាមេរ៉ា កុំឈរជិតទ្រូងផ្លូវដែលយានជំនិះធ្វើចរាចរណ៍ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន នេះសំណាងហើយដែលមិនមានអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរ និងសូមមានការប្រុងប្រយ័ត្ន ពេលបើកបរលើដងផ្លូវ ព្រោះការរំខានមួយវិនាទីអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតខ្លួន និងអ្នកដទៃ”។
បច្ចុប្បន្ន វីដេអូនេះនៅតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបន្តចែកចាយព្រោងព្រាតនៅលើបណ្តាញសង្គម៕







