Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម ជុង​-​អ៊ុន តែងតាំង​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ជាតិ​ថ្មី ព្រោះ​ភ័យខ្លាច​រឿង​អ្វី​?

spot_img

​ទីភ្នាក់ងារ​សារព័ត៌មាន Yonhap របស់​កូរ៉េ​ខាងត្បូង បាន​ដកស្រង់​អត្ថបទ​មួយ​ចេញពី​កាសែត​ប្រចាំ​សប្តាហ៍ Asahi Shimbun របស់​ជប៉ុន​ចុះផ្សាយ​ថ្ងៃទី ២៥/១១​នេះ​ឲ្យដឹងថា កូរ៉េ​ខាងជើង​បាន​តែងតាំង​លោក Jong Kyong-Thaek សមាជិក​គណបក្ស​យោធា​មជ្ឈិម នៃ​បក្ស​ពលករ​កូរ៉េ ឲ្យធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ​។​

លោក Choe Ryong-hae ជា​មន្ត្រី​ស្និទ្ធ​នឹង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​-​អ៊ុន

កាសែត​ប្រចាំ​សប្តាហ៍​ខាង​លើ​បាន​ដកស្រង់​ប្រភព​ច្បាស់ការ​ជា​ច្រើន​អំពី​កូរ៉េខាងជើង និង​ថែម​ទាំង​វាយតម្លៃថា ការដែល​លោក Jong Kyong-Thaek ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ​គឺ​សមស្រប​នឹង​របៀប​គ្រប់គ្រង​របស់​មេដឹកនាំ គីម ជុង​-​អ៊ុន ដែល​ស្វែងរក​វិធី​ទប់ស្កាត់​កុំ​ឲ្យ​ពួក​ជំនួយការ​ក្តាប់​អំណាច​ច្រើន​។​

​រដ្ឋមន្ត្រី​មុន​របស់​លោក Jong Kyong-Thaek គឺ​លោក Kim Won-hong ត្រូវបាន​ដកហូត​ដំណែង​កាលពី​ចុងឆ្នាំ​នេះ ។ កាសែត Tokyo Shimbun របស់​ជប៉ុន​ឲ្យដឹងថា លោក Kim Won-hong ត្រូវបាន​បញ្ជូន​ទៅ​កាន់​កសិដ្ឋាន​មួយ​នៅ​ក្បែរ​ក្រុង​ព្យុងយ៉ាង​។​

​ដើម​សប្តាហ៍​នេះ តំណាង​ស្ថាប័ន​ចារកម្ម​ជាតិ​កូរ៉េខាងជើង ក៏​ប្រាប់​តំណាងរាស្ត្រ​ប្រទេស​នេះ​ថា កូរ៉េខាងជើង​កំពុង​ដំណើរការ​ត្រួតពិនិត្យ​អគ្គស្នងការ​នយោបាយ​ក​ង​ទ័ព​ប្រជាជន​កូរ៉េខាងជើង ហើយ​មេដឹកនាំ​ស្ថាប័ន​នេះ​គឺ​លោក Hwang Pyong-so រួម​ជាមួយ​អនុប្រធាន Kim Won-hong បាន​រង​ការដាក់ពិន័យ​ចំពោះ​បទចោទប្រកាន់​ថា “​មិន​ស្អាតស្អំ​”​។​

​លោក Choe Ryong-hae អនុប្រធាន​គណកម្មាធិកា​រ​មជ្ឈិមបក្ស គឺជា​អ្នកដឹកនាំ​ការត្រួតពិនិត្យ​នេះ​៕​

spot_img
×