Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់ណាស់​! បុរស​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ខ្លួន​ឯង​យ៉ាង​សាហាវ តែលទ្ធផល ​ត្រូវ​ចាប់ខ្លួន ព្រោះតែ​…. (​វីដេអូ​)

​នេះ​ជា​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដែល​បុរស​ម្នា​ក់បាន​ជិះ​ម៉ូតូ​ភាំង​មួយ​រំពេច ទៅបុក​ជាមួយ​គូទ​រថយន្ត​ទ្រុង​១​គ្រឿង​ស្ថិតនៅ​ខាងមុខ បណ្តាល​ឲ្យ​ទាំង​មនុស្ស និង​ម៉ូតូ ត្រូវ​អូស​តាម​គ្នា​ជាច្រើន​ម៉ែត្រ នៅលើ​ផ្លូវ​ហាយវ៉េ Fanling វេលា​ម៉ោង ៨ និង ៥២ នាទី ព្រឹក​ថ្ងៃអាទិត្យ ។​

​យោងតាម Apple Daily ជនរងគ្រោះ​ឈ្មោះ Chan អាយុ ៤៨ ឆ្នាំ ត្រូវបាន​ធ្វើតេស្ត​រកឃើញ​មាន​សារជាតិ​អាល់កុល​នៅក្នុង​ខ្លួន ដែល​គាត់​បាន​ប្រើ​ហួស​កម្រិត​ច្បាប់​កំណត់ ហើយ​វា​ត្រូវបាន​ចាត់ទុកថា​បាន​បង្ក​ឲ្យ Chan ត្រូវ​ជួប​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ ។​

Chan ដែលជា​អ្នក​ពន្លត់អគ្គីភ័យ​ជាន់ខ្ពស់​ម្នាក់ នៅ​ស្ថានីយ​ពន្លត់អគ្គីភ័យ Castle Peak Bay នៅក្នុង​ទីក្រុង Tuen Mun ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ North Districk បន្ទាប់ពី​រងរបួស​ត្រង់​ដៃ​, ជើង និង​.​ក​របស់គាត់ ។​

​គាត់​ក្រោយមក ត្រូវបាន​ចាប់ខ្លួន និង​ឃុំខ្លួន​ដោយ​ប៉ូលីស ។​

​នាយកដ្ឋាន​ពន្លត់អគ្គីភ័យ​បាន​បញ្ជាក់ថា អ្នក​ពន្លត់អគ្គីភ័យ​ក្រៅ​ភារៈកិច្ច​រូបនេះ បាន​ជិះ​ម៉ូតូ​បុក​នឹង​គូទ​ឡាន​ដឹកទំនិញ​មួយគ្រឿង​នៅ​ផ្លូវ​ហាយវ៉េ Fanling ក្បែ Pak Shek Au ហើយ​ថា គាត់​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ និង​កំពុង​សហការ​ជាមួយ​ផ្នែក​ស៊ើបអង្កេត ៕ ឧ​ត្ត​ម (coconuts)​

×