មេម៉ាយវ័យក្មេងរូបស្អាតម្នាក់ ត្រូវបានគេបាញ់សម្លាប់គួរឲ្យអាសូរ នៅក្នុងរថយន្តរបស់នាង នៅក្នុងស្រុក Muang ខេត្ត Nakhon Pathom (ថៃ) កាលពីព្រឹកព្រលឹមថ្ងៃអង្គារនេះ បន្ទាប់ពីនាងត្រូវបានបុរសម្នាក់ស្នើសុំជួប ដើម្បីពិភាក្សារឿងទំនាក់ទំនងរបស់ពួកគេទាំងពីរ ។
ប៉ូលីស Muang Nakhon Pathom ត្រូវបានជូនដំណឹងអំពីហេតុការណ៍នៃអំពើឃាតកម្មបាញ់ប្រហារនេះ នៅវេលាម៉ោង ៣ និង ៣០ ព្រឹកថ្ងៃអង្គារនេះ ដែលបានកើតឡើងនៅផ្លូវ Na Chum-Na ស្ថិតក្នុងតំបន់ Tambon Nakhon Pathom ស្រុក Muang ។
ស្ត្រីរងគ្រោះឈ្មោះ Naapathorn Kanokasemsophon អាយុ ២៤ ឆ្នាំ ត្រូវបានរកឃើញស្លាប់នៅលើកៅអីរថយន្តរបស់នាង ជាមួយរបួសត្រូវគ្រាប់កាំភ្លើងចំនួន ៣ កន្លែង ។
អ្នកជិតខាងនៃកន្លែងកើតហេតុ បាននិយាយថា ពួកគេបានលឺស្នូរកាំភ្លើងផ្ទុះឡើងនៅវេលាម៉ោង ៣ ហើយបានរកឃើញសាកសពរបស់ស្ត្រីរងគ្រោះ នៅពេលពួកគេនាំគ្នាទៅពិនិត្យមើល ។
នៅពេលប៉ូលីសត្រួតពិនិត្យទូរស័ព្ទ smarphone របស់នាង ពួកគេបានរកឃើញថា បុរសម្នាក់ដែលត្រូវបានស្គាល់តាមរយៈឈ្មោះគណនីរបស់គាត់ ដែលឈ្មោះថា Wallop On A Way បានស្នើសុំជួបនាងដោយផ្ទាល់ ហើយគាត់ក៏នឹងឈប់តាមរំខាននាងទៀតដែរ ។
ប៉ូលីសនិយាយថា ស្ត្រីរងគ្រោះបានលែងលះប្តី ហើយផ្លាស់មកពី Ratchaburi ដើម្បីមករស់នៅក្នុងខេត្ត Nakhon Pathom ដែលជាស្រុកកំណើតរបស់នាងវិញ ។
ទោះយ៉ាងណា ជនដៃដល់ក្នុងអំពើឃាតកម្មប្រមាញ់ប្រហារទៅលើមេម៉ាយវ័យក្មេងរូបស្អាតនេះ ពុំទាន់ត្រូវបានបញ្ជាក់ច្បាស់ថាជានរណានោះទេ ខណៈសមត្ថកិច្ចកំពុងបើកស៊ើបអង្កេត ៕ ចន្ទី (The Nation)