Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ព្រមាន​វាយប្រហារ​ភ្លាមៗ ប្រសិនបើ​Syria ហ៊ាន​ប្រើ​អាវុធ​គីមី​

​តាម RT ក្នុង​សេចក្ដីប្រកាស​មួយ​កាលពី​ម្សិលមិញ សេត​វិមាន​ប្រាប់​ជាមុន​ថា​៖ អាមេរិក​កំពុង​តាមដាន​ស្ថានការណ៍​នៅ Idlib, កន្លែង​ដែល​ពលរដ្ឋ​រាប់សែន​នាក់​គ្មាន​កំហុស​កំពុង​រង​ការគំរាមកំហែង​ដោយ​ផែនការ​វាយលុក​របស់​រដ្ឋការ​Assad ត្រូវបាន​គាំទ្រ​ដោយ​រុស្ស៊ី​និង​អ៊ីរ៉ង់​។​

​រូប​នាវា​ប្រយុទ្ធ​អាមេរិក​វាយលុក Syria ដោយ​កាំជ្រួច កាលពី​ថ្ងៃទី​៧ ខែមេសា​២០១៧ បន្ទាប់ពី​ចោទប្រកាន់ថា​Syria បាន​ប្រើប្រាស់​អាវុធ​គីមី​

​ប្រកាស​នេះ​សង្កត់ធ្ងន់ថា «​យើងខ្ញុំ​ចង់​និយាយ​ឱ្យ​ច្បាស់​អំពី​គោលជំហរ​រឹងមាំ​របស់​យើងខ្ញុំ ប្រសិនបើ​ប្រធានាធិបតី Bashar Assad ជ្រើស​យក​ការប្រើប្រាស់​អាវុធ​គីមី​ទៀត នោះ​អាមេរិក​និង​បណ្ដា​សម្ព័ន្ធមិត្ត​នឹងធ្វើ​ការវាយប្រហារ​ឆ្លើយ​ភ្លាម​ឱ្យ​សក្ដិសម​បំផុត​។​

​គួរ​រំលឹក​ឡើងវិញ​ថា ការប្រកាស​ព្រមាន​ខាងលើ ត្រូវបាន​លើកឡើង​តែមួយ​ថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​Trump ព្រមាន​តាម​សំណេរ​លើ Twitter ថា Syria​មិន​គប្បី​«​ផ្សងព្រេង​» វាយលុក​ចូល Idlib ព្រោះតែ​សង្គ្រាម​នៅទីនេះ​អាច​បណ្ដាលឱ្យ​មនុស្ស​រាប់សែន​នាក់​ស្លាប់​។​

Idlib គឺជា​កំពែង​ចុងក្រោយ​របស់​កងទ័ព​ឧទ្ទាម​ប្រដាប់អាវុធ​នៅ​Syria ។​នេះ​ក៏​ជា​កន្លែង​បច្ចុប្បន្ន​មាន​ពលរដ្ឋ​រាប់លាន នាក់​កំ​ព​ងុ​រស់នៅ ហេតុនេះ​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​បណ្ដាលឱ្យមាន​ការស្លាប់​ក្នុង​ចំនួន​ច្រើន​គួរឱ្យ​តក់ស្លុត​៕
​សូ​យ​ន​

×