ប្រភពពីបណ្ដាញសង្គមនៅ Idlib Syria ឱ្យដឹងថា នៅថ្ងៃទី៤ខែកញ្ញាកងទ័ពអាកាសរុស្ស៊ីនិងSyria បានចាប់ផ្ដើមយុទ្ធនាការវាយ ប្រហារ ពីដែនអាកាសលើកងកម្លាំងអ៊ិស្លាមនិយមជ្រុលនៃខេត្តIdlib ។ នេះជាការវយលុកបើកផ្លូវនៃយុទ្ធនាការរំដោះខេត្តនេះ។
កងទ័ពរុស្ស៊ីចាប់ផ្ដើមវាយប្រហារពីដែនអាកាសទៅ Idlib
តាមបណ្ដាញសង្គមSyria នោះទ័ពអាកាសរុស្ស៊ីបានវាយលុកលើទីតាំងរបស់កងកម្លាំងអ៊ិស្លាមនិយមជ្រុលដែលត្រួតត្រាក្នុងទីក្រុងJish al-Shoughour និងទីក្រុងMhambel ។នេះគឺជាមូលដ្ឋានរបស់កងកម្លាំងភេរវកម្ម Hayat Tahrir al-Sham និងបក្សអ៊ិស្លាមTurkistan (TIP) ។
ប្រភពនៅតំបន់ឱ្យដឹងថា កងកម្លាំងភេរវកម្មHayat Tahrir al-Sham TIP និងក៏បានធ្វើការបាញ់ប្រហារមូលដ្ឋានកងទ័ពSyria នៅប៉ែកខាងជើងHama។ប្រភពដដែលបានអះអាងថា រុស្ស៊ីបានប្រើយន្ដហោះប្រយុទ្ធប្រមាណ១០គ្រឿង ហើយតាមអ្នកវិភាគនោះ ក្រោយការបើកផ្លូវនេះ កងទ័ពSyria នឹងចាប់ផ្ដើមធ្វើការវាយលុកដោយកងទ័ពថ្មើរជើង៕
កងទ័ពអាកាសរុស្ស៊ីវាយប្រហារទីក្រុង Jish al-Shoughour
កងទ័ពអាកាសរុស្ស៊ីវាយប្រហារMahambel ខេត្ដ Idlib
សូយន