ជំនួបនេះគឺសំដៅពិភាក្សារិះរកដំណោះស្រាយក្នុងបញ្ហារំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ប្រពភព Reutersដឹងថា ប្រធានាធិបតី Donald Trumpនិងសមភាគរីកូរ៉េខាងត្បូង Moon Jae-in មានការសន្ទនាតាមទូរស័ព្ទប្រមាណ៥០នាទី នាថ្ងៃទី៤ខែកញ្ញាម្សិលមិញនេះ មុនពេលប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូងនឹងទៅកាន់កូរ៉េខាងជើង។
វិមានប្រធានាធិបតីកូរ៉េខាងត្បូងប្រកាសថា មេដឹកនាំទាំងពីរយល់ព្រមថានឹងជួបគ្នាដើម្បីពិភាក្សាអំពីសភាពការណ៍កូរ៉េខាងជើងក្រៅមហាសន្និបាតអង្គការសហប្រជាជាតនៅ New York នាចុងខែនេះ។
អ្នកនាំពាក្យសេតវិមាន Sarah Sanders ឱ្យដឹងថា លោកMoon បានប្រកាសប្រាប់លោកTrump អំពីការចាត់បេសកជនពិសេសទៅកាន់ក្រុងយ៉ាងដើម្បីជួបមេដឹកនាំKim ។
នៅក្នុងថ្ងៃទី៤ខែកញ្ញានេះដែរ នាយកស្ថាប័នសន្ដិសុខជាតិកូរ៉េខាងត្បូងChung Eui-yong បានដឹកនាំប្រិភូទៅកាន់កូរ៉េខាងជើងនិងបញ្ជូនលិខិតរបស់លោកMoon ទៅឱ្យលោកKim។លោក yong ឱ្យដឹងថា ប្រតិភូក៏នឹងពិភាក្សាការងារជាមួយ មន្ដ្រីនៅក្រុងព្យុងយ៉ាងអំពីបណ្ដាវិធីសាស្ដ្រសំដៅឈានឆ្ពោះទៅរកការលុបបំបាត់នុយក្លែអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ៕
លីសា