នៅខែកញ្ញានេះ អាមេរិកគឺជាប្រធានប្ដូរវេននៃក្រុមប្រឹក្សាសន្ដិសុខ UN។
តាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំUN Nikki Haley, នោះប្រធានាធិបតី Donald Trumpនឹងធ្វើជាអធិបតីនៃអង្គប្រជុំរបស់ក្រុមប្រឹក្សាសន្ដិសុខ UN អំពីអ៊ីរ៉ង់នៅថ្ងៃទី២៦ខែកញ្ញា។

អ៊ីរ៉ង់អាចនឹងសំណូមពរក្នុងសុន្ទរកថាក្នុងអង្គប្រជុំនេះនៃមហាសន្និបាតពេញអង្គរបស់UN ហើយប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani ក៏នឹងមកចូលរួមមហាសន្និបាតនេះនៅថ្ងៃទី២៥ខែកញ្ញា
ក្នុងអង្គប្រជុំវិសាមញ្ញថ្ងៃទី៤ខែកញ្ញា ដើម្បីពិភាក្សាអំពីខ្លឹមសារនៃរបៀបវារៈអង្គប្រជុំលើកឡើងដោយអាមេរិក អនុអគ្គរដ្ឋទូតរុស្ស៊ីប្រចាំUN Dmitry Polyansky ឱ្យដឹងថា អង្គប្រជុំនេះគួរប្រមូលផ្ដុំទៅលើការអនុវត្តកិច្ចព្រមព្រៀង នុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានចុះហត្ថលេខានៅឆ្នាំ២០១៥ និងការដែលអាមេរិកបានដកខ្លួនថយពីកិច្ចព្រមព្រៀងនេះ នៅខែឧសភាឆ្នាំ២០១៨៕
សូយន