សៀមរាប ៖ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យការងារសំខាន់ៗមួយចំនួន និងការត្រៀមសម្តែងសិល្បៈ នៅបរិវេណមុខប្រាសាទអង្គរវត្ត ដើម្បីត្រៀមរៀបចំព្រះរាជពិធីបួងសួងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។
នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យក៏បាននាំយកនូវទេយ្យទានមួយចំនួនប្រគេនព្រះមហាវិមលធម្ម ពិន សែម នៅវត្តរាជបូព៌ផងដែរ ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីក៏បានបន្តចុះសួរសុខទុក្ខដល់លោកគ្រូ និងសិស្សានុសិស្សនៅសាលារបាំ ក្លិបពន្លឺសិល្បៈកុមាររុនតាឯកដែលមានសិស្សចំនួន ១៦៥នាក់, ប្រជាពលរដ្ឋម្ចាស់កសិដ្ឋានចិញ្ចឹម ដោយបានឧបត្ថម្ភថវិកាមួយចំនួនដើម្បីផ្គត់ផ្គង់ដល់លោកគ្រូ និងសិស្សានុសិស្សផងដែរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី















