Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្ដីកំណាចយកចបកាប់វាយក្បាលប្រព្ធ ឲ្យស្លាប់ ហើយខលទូរស័ព្ទប្រាប់ម្ដាយក្មេកថា​​ ម៉ែឯងមកយកខ្មោចកូនម៉ែឯងផង​

បុរសជាប្តី បានយកចបកាប់វាយក្បាលប្រពន្ធ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ រួចរត់គេចខ្លួនបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ករណីឃាតកម្មនេះ បានកើតឡើង​នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ​ នៅចំណុចផ្ទះមួយកន្លែង តាមបណ្តោយផ្លូវលំ ស្ថិតនៅភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ គាំ សៀកមួយ ភេទស្រី ត្រូវជាប្រពន្ធ អាយុ ៣៣ឆ្នាំ មានមុខរបរកម្មការិនីរោងចក្រ មានទីលំនៅ ភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យជាប្តីមានឈ្មោះ ស៊ុន ធី អាយុ២៩ឆ្នាំ មានមុខរបរ សន្តិសុខឯកជន កំពុងរត់គេចខ្លួន ។ ក្រោយពេលសម្លាប់ប្រពន្ធហើយ ជនដៃដល់ បានតេទូរស័ព្ទទៅប្រាប់ម្តាយក្មេកថា ម៉ែឯងមកយកខ្មោចកូនម៉ែឯងផង​។

​ ប្រភពព័ត៌មានពីម្តាយបង្កើត របស់ស្ត្រីរងគ្រោះ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះត្រូវជាប្រពន្ធ។ ចំណែកជនសង្ស័យដែលជាជនដៃដល់ត្រូវជាប្តី តែងតែមានការឈ្លោះទាស់ទែងប្រចណ្ឌគ្នាជាប្រចាំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី