Saturday, April 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹង ស្តីពីមរណភាពនៃពលករខ្មែរដែលបណ្តាលមកពីការរញ្ជួយដីនៅប្រទេសថៃ

រាជធានីភ្នំពេញ ៖ ពលករខ្មែរម្នាក់ទៀតបានបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីនៅថៃ ដោយជនរងគ្រោះមានឈ្មោះផល្លា រតនា អាយុ២៤ឆ្នាំ ជាកូនរបស់លោក សៅ ផល្លា និងលោកស្រី ឆាយ សោភ័ណ្ឌ។ នេះបើតាមសេចក្តី ជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជនជ្រាបថា យោងតាមសេចក្តី ជូនដំណឹងពីវិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យនៃមន្ទីរពេទ្យនគរបាលជាតិប្រទេសថៃ អំពីលទ្ធផលនៃការពិនិត្យ កោសល្យវិច័យ DNA ក្រសួងបានទទួលដំណឹងថា លោក ផល្លា រតនា ដែលត្រូវជាកូនរបស់ លោក សៅ ផល្លា និង លោកស្រី ឆាយ សោភ័ណ្ឌ បានទទួលមរណភាពក្នុងអាយុ ២៤ឆ្នាំ ដោយគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងមកនេះ។ ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានទទួលបន្ទុកចំណាយលើការរៀបចំបូជាសព និងបំពេញឯកសារនានាស្របតាមនីតិវិធីរបស់ប្រទេសថៃ ព្រមទាំង បន្តតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ។

ចាប់តាំងពីថ្ងៃកើតមានគ្រោះរញ្ជួយដីនៅប្រទេសថៃ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ និងសហគមន៍ខ្មែរនៅប្រទេសថៃ ដើម្បីកំណត់អត្តសញ្ញាណពលករដែលបាត់ខ្លួន និងបានផ្តល់ការគាំពារទាន់ ពេលវេលាដល់ក្រុមគ្រួសារបងប្អូនពលករខ្មែរដែលបានទទួលមរណភាព និងរងរបួសដោយសារគ្រោះមហន្តរាយ ធម្មជាតិនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី