Monday, April 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងជំនាញ ធ្វេីការស្រាវជ្រាវស្វែងរកចាប់ខ្លួនបុគ្គលក្លែងបន្លំ ចូលផឹកស៊ីក្នុងហាងមិនគិតលុយឱ្យគេហេីយថែមទាំងយកទូរស័ព្ទម្ចាស់ហាងទៅទៀត

ភ្នំពេញ ៖ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា បុរសម្នាក់ដែលបានតាំងខ្លួនជាសមត្ថកិច្ចពន្លត់អគ្គិភ័យនោះ មិនមែនជាមន្ត្រីរបស់ខ្លួនឡើយ តែកម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វេីការស្រាវជ្រាវស្វែងរកចាប់ខ្លួនបុគ្គលខាងលេីនេះ ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូនសាធារណជនជុំវិញការផ្សព្វផ្សាយតាមបណ្តាញសង្គម គឺមានបុរសម្នាក់បានតាំងខ្លួនជាសមត្ថកិច្ចពន្លត់អគ្គិភ័យ ចូលផឹកស៊ីក្នុងហាងមិនគិតលុយឱ្យគេហេីយថែមទាំងយកទូរស័ព្ទម្ចាស់ហាងទៅទៀត ដែលស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល នាយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ។

ជុំវិញករណីខាងលេីនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបញ្ជាក់ជូនសាធារណៈជន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយឱ្យបានជ្រាបថា ចំពោះបុគ្គលខាងលេីនេះ មិនមានបុរសម្នាក់បានតាំងខ្លួនជាមន្ត្រីពន្លត់អគ្គិភ័យរបស់ការិយាល័យយេីងខ្ញុំទេ។ ដូច្នេះ សូមសាធារណៈជន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ មេត្តាជ្រាបជាដំណឹង ។

ចំពោះករណីខាងលេីនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វេីការស្រាវជ្រាវស្វែងរកចាប់ខ្លួនបុគ្គលខាងលេីនេះផងដែរ ៕រក្សាសិទ្ធដោយ៖សុទ្ធលី