ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ដែលប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នាសណ្ឋាគារ កាំបូឌីយាណា ភ្នំពេញ។
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សូមជម្រាបជូនថា វិស័យធានារ៉ាប់រងនៅកម្ពុជាបាននិងកំពុង មានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ក្នុងពេលដែលសាធារណជនកាន់តែច្រើនក៏បានបង្ហាញការចាប់អារម្មណ៍និងចង់ស្វែងយល់អំពីអត្ថប្រយោជន៍ទាក់ទងការធានារ៉ាប់រងផងដែរ។
ផ្តើមពីនោះ ក.អ.ក បានរៀបចំវេទិកាដូចប្រធានបទខាងលើ ដើម្បីចែករំលែកអំពីបច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រង រួមទាំងព័ត៌មានថ្មីៗចុងក្រោយអំពីការវិវឌ្ឍនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជានាឆ្នាំកន្លង ទៅដើម្បីជាជំនួយស្មារតីដល់ការសរសេរអត្ថបទ និងការផ្សព្វផ្សាយប្រកបដោយភាពច្បាស់លាស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី







