Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​ស្គាល់មុខ​ឃាតករ និង​អាណិត​ខ្លោច​ចិត្ត ពេល​ដឹងថា មេម៉ាយ​វ័យក្មេង​រូប​ស្រស់​ដែល​ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​រថយន្ត មាន​… (​វីដេអូ​)

​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត បាន​លេចឡើង នៅ​ក្នុងករណី​ការសម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ មកលើ​ស្ត្រី​អ្នក​ទទួលភ្ញៀវ​ភោជនីយដ្ឋាន​ដ៏​ស្រស់ស្អាត​ម្នាក់ ដែល​ត្រូវបាន​ឃាតករ​បាញ់ប្រហារ​នៅក្នុង​រថយន្ត​របស់​នា​ង នៅក្នុង​ខេត្ត Nakorn Pathom ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ Naapathorn Kanokasemsophon អាយុ ២៤ ឆ្នាំ មាន​មិត្ត​ប្រុស​ម្នាក់​មកពី​ប្រទេស​ហូ​ឡង់ ដែល​តែង​ទេ​ផ្ញើ​លុយ​មក​ឲ្យ​នាង និង​មកលេង​នាង​រៀងរាល់ ៣ ខែ ម្តង ។​

​តុលាការ​នៅក្នុង​ខេត្ត​នេះ កាលពី​ម្សិលមិញ បានចេញ​ដីកាចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ Wallop “Lop” Huayhongthong ពីបទ​ចោទប្រកាន់​មនុស្សឃាត និង​កាន់កាប់​កាំភ្លើង​ខុសច្បាប់ ។​

​បុរស​រូបនេះ​ជា​មិត្ត​ប្រុស​ម្នាក់​របស់​នាង Noppathorn “Nurse” Kanokkasemsophon អស់​រយៈពេល ៩ ខែ មកហើយ ។​

​ប៉ុន្តែ គាត់​បាន​រកឃើញថា នាង​កំពុង​បន្ត​លូច​លាក់​មាន​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​ផ្សេងទៀត នៅ​ពី​ខាង​ក្រោយខ្នង​របស់គាត់ ហើយ​នាង​បាន​ទៅកាន់​ផ្ទះមួយ​កន្លែង ដែល​គាត់​ចាប់​ភស្តុតាង​យ៉ាង​ជាក់ស្តែង​ថា ពួកគេ​ទាំងពីរ​កំពុង​នៅ​ជាមួយគ្នា​ទៀតផង ។​

​ហេតុនេះ អំពើ​ឃាតកម្ម​ក៏បាន​កើតឡើង​បន្ទាប់ ។​

​យោងតាម​ប៉ូលីស Muang Nakorn Pathom ដែល​បានផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ដល់ Daily News, ស្ត្រី​រងគ្រោះ​មានកូន​តូចៗ​២​នាក់ ប៉ុន្តែ គ្រួសារ​របស់​នាង​ដែល​រស់នៅ Ratchaburi បាន​បែកបាក់​គ្នា​ហើយៗ នាង​ក៏​បានមក​ធ្វើការ​នៅក្នុង​ទីក្រុង Pattaya ។​

​នៅ​ទីនោះ នាង​បាន​ជួប​ជាមួយ​បុរស​ម្នាក់ មកពី​ប្រទេស​ហូ​ឡង់ ដែល​បាន​ផ្ញើ​លុយកាក់​ឲ្យ​នាង​ជា​រៀងរាល់ខែ ។ គាត់​ក៏បាន​មកលេង Nurse រៀងរាល់​៣​ខែ ផងដែរ ។ ហើយ​បុរស​ដែល​នាង​កំពុង​ជួប​សព្វថ្ងៃ នៅក្នុង​ខេត្ត Nakorn Pathom គឺជា​បុរស​ផ្សេង ៕ ចន្ទី (Daily News)​

  

×