ភ្នំពេញ ៖ ក្នុងពិធីបើកកិច្ចប្រជុំលើកដំបូង នៃរដ្ឋសភាអាណត្តិ ទី៦ ថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៨ ៖ មានអង្គទូតប្រចាំនៅកម្ពុជាចំនួន២២ ចូលរួម ក្នុងចំណោមបណ្តាអង្គទូតទាំង៣១ និង អវត្តមានចំនួន ៩ មាន។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានឱ្យដឹងថា អង្គទូតដែលអវត្តមាន ៖ ១. អាមេរិក ២. កាណាដា ៣. អូស្ត្រាលី ៤. បារាំង ៥. អាឡឺម៉ង់ ៦. អង់គ្លេស ៧. ស៊ុយអេត ៨. សហគមន៍អឺរុប និង៩. ប៊ុលហ្គារី៕ ដោយ ៖ បញ្ញាស័ក្តិ