Saturday, April 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្ចីលុយគេ ៣៥០០០ដុល្លារ មិនព្រមសង ហើយគំរាមសម្លាប់ម្ចាស់បំណុល ត្រូវនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួន

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួន បុរសម្នាក់ ឈ្មោះ ប៉េង រដ្ឋា អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ពីបទគំរាមកំហែងថា នឹងសម្លាប់ និងរំលោភលើទំនុកចិត្ត ។ ករណីខ្ចីលុយគេ៣៥០០០ដុល្លារ យកទៅទិញដីឡូត៍ ហើយមិនព្រមសង ថែមមទាំងគំរាមសម្លាប់ម្ចាស់បំណុល ។

លោក ប្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដីកាបញ្ជាឲ្យចូលខ្លួន។
បញ្ជាឲ្យឈ្នោះ ប៉េង រដ្ឋា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ១៣៨ ប ស ផ្លូវរថភ្លើង ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឲ្យបានមុន ថ្ងៃទី០៨ ខែខុសភា ឆ្នាំ២០២៥ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទៈ គំរាមកំហែងថានឹងសម្លាប់ តាមបណ្ដឹងរបស់ឈ្មោះ នៅ សារ៉េម ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី