Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យខ្លាច​ណាស់​! ព្យុះ​កំណាច Jebi បានធ្វើ​ឲ្យ​ប្រទេស​ជប៉ុន​បន្សល់ទុក​ការស្លាប់ និង​បំផ្លិចបំផ្លាញ​ដ៏​ធំធេង (​វីដេអូ​)

spot_img

​ព្យុះ​ទី​ហ្វុ​ង Jebi ដែល​បាន​បង្ក​ឲ្យ​បាក់​ដី នៅក្នុង​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​អង្គារ បាន​បន្សល់ទុក​នូវ​ការបំផ្លិចបំផ្លាញ​ផ្លូវ​, កាត់ផ្តាច់​អគ្គិសនី​, ធ្វើ​ឲ្យ​ខូចខាត​ផ្ទះសម្បែង​, បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្លាប់​មនុស្ស​យ៉ាងតិច ១១ នាក់ ។​

​ដោយ​ត្រូវបាន​ចាត់ទុកថា​ជា​ព្យុះ​ខ្លាំងក្លា​បំផុត ដែល​បាន​វាយប្រហារ​ប្រទេស​នេះ ក្នុង​រយៈពេល ២៥ ឆ្នាំ មកនេះ Jebi បាន​បង្ក​ឲ្យ​កើតមាន​ទឹក​ជំ​ទន់​យ៉ាង​ធំធេង ដែល​រារាំង​ទាំង​ការ​ធ្វើតាម​តាមផ្លូវ​គោក និង​អាកាស ស្ថិតនៅ​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​ជប៉ុន ។​

​កម្លាំង​ខ្យល់​បោកបក់​ដ៏​ខ្លាំងក្លា ក៏បាន​បង្ក​ឲ្យ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ ត្រូវ​វាយប្រហារ និង​ធ្វើ​ឲ្យ​ខូចខាត​ស្ពាន​ត​ភ្ជាប់​ពី​ដីគោក ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ Kansai, ដែលជា​ផ្នែក​ដឹកជញ្ជូន​ដ៏​មមាញឹក​មួយ​ត្រូវបាន​កសាង​នៅលើ​កោះ​មួយ​ដែល​បង្កើតឡើង​ដោយ​មនុស្ស ។ នេះ​បើ​យោងតាម Reuters ។​

​ជើងហោះហើរ​ក្នុងស្រុក​ជាង ៦០០ ដែល​បាន​គ្រោងទុក​រួចស្រេច​ស​ម្រា​ប់​ថ្ងៃ​អង្គារ នៅក្នុង Kansai ត្រូវបាន​លុបចោល ដោយសារតែ​ហេតុការណ៍​ដ៏​អាក្រក់​នេះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ត្រូវ​ជាប់គាំង​បណ្តោះអាសន្ន ។​

​ព្រលានយន្តហោះ​នេះ ដែល​បម្រើ​ឲ្យ Osaka, Kobe និង Kyoto មាន​អ្នកដំណើរ ៣ ពាន់​នាក់ ត្រូវ​ជាប់គាំង​អស់​មួយ​យប់ នៅក្នុង​បណ្តា​ស្ថានីយ​គ្មាន​ចរន្តអគ្គិសនី ។ អាជ្ញាធរ​បាន​ជម្លៀស​ពួកគេ​ដោយ​ប្រើ​សាឡាង និង​ទូក​ល្បឿន​លឿន កាលពី​ថ្ងៃ​ពុធ ។​

​យោងតាម​គេហទំព័រ​ព្រលាន​យន្ត Kansai នោះ​បណ្តា​ផ្លូវ​រត់ និង​ស្ពាន អាច​ត្រូវបាន​បើក​ឲ្យ​ដំណើរការ​ឡើងវិញ កាលពី​ថ្ងៃទី​០៥ កញ្ញា ឬ ក៏​ថ្ងៃនេះ ។​

​យោងតាម​ទី​ភ្ញាក់​ងារ​សារព័ត៌មាន Kyodo News បាន​ឲ្យ​ដឹងថា កន្លែង​អាជីវកម្ម​ជាច្រើន​នៅក្នុង​តំបន់​នេះ បាន​ផ្អាក​ប្រតិបត្តិការ ដោយ​ក្នុងនោះ​រួមមាន​៖ រោងចក្រ​អេឡិចត្រូនិក និង​ក្រុមហ៊ុន​ផលិត​រថយន្ត កាលពី​ថ្ងៃ​អង្គារ ។​

​ទីតាំង​ជំនួញ​ដ៏​ធំ​នៅជាប់​មាត់សមុទ្រ​មួយ នៅក្នុង​ខេត្ត Hyogo បាន​បាត់បង់​រថយន្ត​ប្រហែល ១០០ គ្រឿង នៅក្នុង​អគ្គីភ័យ បន្ទាប់ពី​ប្រព័ន្ធ​អគ្គិសនី​របស់​ពួកគេ​ឆ្លងភ្លើង​ដោយសារ​ទឹកសមុទ្រ ៕ ឧ​ត្ត​ម (nextshark)​

spot_img
×