Friday, May 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា ទទួលញត្តិពីអង្គការសង្គមស៊ីវិល នៅក្នុងថ្ងៃនៃទិវាពលកម្មអន្តរជាតិ១ឧសភា

ភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិត សួន រិនឌី លេខាធិការគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ចនៃរដ្ឋសភា រួមជាមួយឯកឧត្ដម មុំម ស៊ីបុន និងឯកឧត្ដម ម៉ូត យូសុះ សមាជិកគណៈកម្មការ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានរងចាំទទួលញត្តិពីតំណាងក្រុមអង្គការសង្គមស៊ីវិល នៅវិមានរដ្ឋសភា នៅក្នុងឱកាសនៃការប្រារព្ធទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។
ដោយមានការព្រមព្រៀងគ្នារវាងបណ្ដាអង្គការសង្គមស៊ីវិលនិងរដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យមានការប្រគល់ទទួលញត្តិ ជូនដល់តំណាងរដ្ឋសភានៅទីតាំងប្រារព្ធពិធី ទើបគណៈកម្មការទី១រដ្ឋសភាបានចាត់តាំងលោក ផាត់ សុផាន់ណា ប្រធានក្រុមជំនួយការគណៈកម្មការទី១រដ្ឋសភានិងមន្ត្រីជំនួយការ៣រូបទៀត ទៅទទួលញត្តិ ពីសហភាពសហជីព សហព័ន្ធសហជីព និងសមាគមធ្វើការក្នុងវិស័យការងារ និងវិស័យកសិកម្មនៅកម្ពុជា នៅទីតាំងប្រារព្ធពិធីនៅតំបន់កោះនរា ដើម្បីយកមកប្រគល់ជូនឯកឧត្ដមបណ្ឌិត សួន រិនឌី លេខាធិការគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ចនៃរដ្ឋសភា និងសហការី ដែលរងចាំទទួលនៅវិមានរដ្ឋសភា៕ រក្សាសិទ្ធដោយ៖សុទ្ធលី