ស្ថាប័នឧតុនិយមជប៉ុនឱ្យដឹងថា នៅវេលាម៉ោង៣ល្ងាច(ម៉ោងតំបន់ ជាងពាក់កណ្ដាលអធ្រាត្រនៅកម្ពុជា) ការរញ្ជួយដីមួយដំបូងគឺ៦,៧ Richter ដែលធ្វើឱ្យរង្គើខេត្ត Hokkaido ភាគខាងជើងជប៉ុន។
ការរញ្ជួយដីនេះកើតឡើងចំកណ្ដាលខេត្តតែម្តង ហើយស្នូលការរញ្ជួយនេះស្ថិតនៅជម្រៅ៤០គីឡូមែត។ក្នុងតំបន់មួយចំនួននៃខេត្ត Hokkaido កន្លែងខ្លះកម្រិតរញ្ជួយឡើងដល់៧ Richter ឯណោះ។គេនៅពុំទាន់ដឹងអំពីមហន្ដរាយនិងអាយុជីវិតនិងទ្រព្យសម្បត្តិទេ ហើយក៏ពុំមានការប្រកាសអាសន្នអំពីស៊ូណាមិដែរ។
បន្ទាប់មកនៅមានសំណល់រញ្ជូយកម្រិត ៥,៣Richter ព្រមទាំងសំណល់រញ្ជួយតូចៗមួយចំនួនទៀតធ្វើឱ្យតំបន់នេះរង្គើពេញមួយយប់។យ៉ាងតិចមានករណីបាក់ដីចំនួន៤ធ្វើឱ្យផ្ទះចំនួន៦ខ្នងត្រូវបាក់រលំ ហើយមនុស្សយ៉ាងតិចម្នាក់បានស្លាប់។
នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ប្រកាសថា រដ្ឋាភិបាលនឹងប្រឹងប្រែងស្ដារស្ថានការណ៍ ដោយអាទិភាពធានាអាយុជីវិតពលរដ្ឋ។
ស្ថាប័នមានសមត្ថកិច្ចជប៉ុនក៏បានព្រមានពីហានិភ័យបន្តកើតមានការរញ្ជួយដីថ្មីបណ្ដាលឱ្យបាក់ដីនិងរលំផ្ទះ៕
លីសា