ភ្នំពេញ ៖ ម្ចាស់រថយន្ត ម៉ាក ឡង់គ្រីស័រ ស៊េរីឆ្នាំ៩៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2N-0579 សូមធ្វើសេចក្ដីជូនដំណឹងទៅដល់ លោកស័ក្ដិ២ ស្រឿន ហុងឆៃ ជាមន្ត្រីយោធា ដែលបានលួចយករថយន្តខ្ញុំបាទចេញទៅ ដោយគ្មានការអនុញ្ញាត សូមមេត្តាយករថយន្តដែលបានជូនដំណឹងនេះ មកប្រគល់ជូនខ្ញុំបាទជាម្ចាស់ដើមវិញផង មុនពេលមានចំណាត់ការផ្លូវច្បាប់។
ទង្វើលួចរថយន្តនេះ ផ្ដើមចេញពីការខ្ចីជិះសាកមើល៎ ២-៣ថ្ងៃ ហើយស្រាប់តែ លោកស័ក្ដិ២ ស្រឿន ហុងឆៃ ជាមន្ត្រីយោធាម្នាក់នេះ យករថយន្ត ម៉ាក ឡង់គ្រីស័រ ស៊េរីឆ្នាំ៩៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2N-0579 ដែលជារបស់ខ្ញុំបាទម្ចាស់កម្មសិទ្ធិស្របច្បាប់ គឺយកទៅរហូតតែម្ដង មកដល់ពេលនេះ ច្រើនខែមកហើយ លោកស័ក្ដិ២ ស្រឿន ហុងឆៃ មិនព្រមយកមកប្រគល់ជូនខ្ញុំបាទជាម្ចាស់កម្មសិទ្ធិវិញនោះទេ។
ដ្បិតអីផ្ដើមចេញពីការខ្ចីជិះ ២-៣ថ្ងៃក៏ដោយ បទល្មើសស្ដីពី ” ការលួច ” ប្រសិនបើនរណាម្នាក់ យករបស់របរ ទ្រព្យសម្បត្តិ ឬវត្ថុអ្វីមួយពីម្ចាស់គេដោយមិនឱ្យម្ចាស់ដឹងខ្លួន ឬដឹងខ្លួន ប៉ុន្តែគ្មានការអនុញ្ញាត គឺត្រូវបានចាត់ទុកជា ” បទល្មើសលួច ” , ជាពិសេស ល្បិចនៃការលួច ដូចជា ដំបូងប្រព្រឹត្តជារបៀប ” សុំខ្ចីជិះសាកមើល៎ ” រួចហើយយកទ្រព្យសម្បត្តិនោះ ឬវត្ថុនោះ ទៅរហូត មិនព្រមយកមកប្រគល់ជូនម្ចាស់ដើមគេវិញ, ទង្វើនេះត្រូវបានចាត់ទុកជា ” បទល្មើស លួច ” ។
ដើម្បីបញ្ជាក់ប្រាប់ លោកស័ក្ដិ២ ស្រឿន ហុងឆៃ ឱ្យបានច្បាស់អំពីបទល្មើស ឬទង្វើ ” លួច ” , CEN សូមលើកយកមាត្រាច្បាប់មុខបង្ហាញ : យោងតាម មាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ ត្រូវបានឱ្យនិយមន័យថា «អំពីលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀត របស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទិ្ធរបស់ខ្លួន»។ ដោយឡែកចំពោះកម្រិតទោសដែលត្រូវផ្តន្ទាជនដែលបានប្រព្រឹត្តបទល្មើស «លួច» ត្រូវបានកំណត់ និងបែងចែកខុសៗគ្នា តាមរូបភាពនៃអំពើ និង ទំហំព្យសនកម្ម (ផលប៉ះពាល់) ដែលកើតចេញពីអំពើលួចនោះ , ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ០៦ខែ ទៅដល់ ច្រើនឆ្នាំ រួមនឹងប្រាក់ពិន័យមួយចំនួនទៀត។
ទោសដែលត្រូវផ្តន្ទាសម្រាប់បទល្មើសលួច មានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានកំណត់ និងបែងចែកដូចខាងក្រោម ÷
- មាត្រា ៣៥៦ អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៦ ខែ ទៅ ០៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៦លានរៀល ។
- មាត្រា ៣៥៧ បើអំពើលួចនោះ មានប្រព្រឹត្តអំពើហិង្សា គឺមានស្ថានទម្ងន់ទោសបន្ថែមទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៣ឆ្នាំ ទៅ ១០ឆ្នាំ ក្នុងករណីដូចជា ÷
១. អំពើលួចនេះ ប្រព្រឹត្តទៅ មុនពេល ក្នុងពេល ឬ ក្រោយពេលប្រើហិង្សា ។
២. អំពើលួចនេះ ប្រព្រឹត្តដោយការកាប់គាស់ ទម្លុះទម្លាយ ។
CEN បានទាក់ទងទៅកាន់ លោកស័ក្ដិ២ ស្រឿន ហុងឆៃ ដើម្បីសុំការបំភ្លឺជុំវិញករណីនេះផងដែរ ប៉ុន្តែលោកមិនបាននិយាយអ្វីច្រើននោះទេ ក្រោយពេលស្ដាប់ឮសំណួរក៏បិទទូរសព្ទទៅវិញ។
- (ដាក់ ខ្វូតសំឡេង លោក ស្រឿន ហុងឆៃ )
ដូច្នេះសង្ឃឹមថា លោកស័ក្ដិ២ ស្រឿន ហុងឆៃ យល់ជ្រាបអំពីបទល្មើសនៃការលួចហើយ, អ៊ីចឹងទេ សូមមេត្តាយករថយន្ត ម៉ាក ឡង់គ្រីស័រ ស៊េរីឆ្នាំ៩៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2N-0579 មកប្រគល់ជូនម្ចាស់កម្មសិទ្ធិរបស់គេវិញផង មុនពេលមានចំណាត់ការផ្លូវច្បាប់៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN


