នេះជារឿងពិតៗកើតឡើងនៅអាមេរិក កាលពី ១៧ឆ្នាំមុន ។ វាបាន “សម្លាប់” ជីវិតរបស់បុរសស្លូតត្រង់ម្នាក់អស់កាល ១៧ឆ្នាំ ព្រោះតែរងបទចោទប្រកាន់ថា “ប្លន់ទ្រព្យសម្បត្តិ” មូលហេតុព្រោះតែគាត់ និងឧក្រិដ្ឋជនដូចគ្នាបេះបិទ ។
Richard Jones បានត្រូវកាត់ទោសពីបទប្លន់ទ្រព្យសម្បត្តិនៅឆ្នាំ ១៩៩៩ ក្រោយពេលមានបុរសម្នាក់បានឆក់ទូរស័ព្ទរបស់ស្ត្រីម្នាក់នៅក្រៅ Walmart នាទីក្រុង Kansas អាមេរិក ។ សាក្សីពណ៌នាពីភិនភាគ សក់ សម្បុរ… របស់ជនដៃដល់ ។
ថ្វីត្បិតពេលនោះ Jones កំពុងនៅផ្ទះមិត្តស្រី តែជនរងគ្រោះបានអះអាងថាគឺជា…គាត់ដែលបានឆក់ទូរស័ព្ទរបស់នាង ។ ការចង្អុលចំៗរបស់ជនរងគ្រោះនោះបានធ្វើឲ្យគាត់រងទោជាប់បន្ធនាគារ ១៩ឆ្នាំ ។
គាត់បានស្រែករកយុត្តិធម៌ជាច្រើនដង ប៉ុន្តែទើបត្រូវបានគេដោះលែងកាលពីឆ្នាំទៅចេញ បន្ទាប់មានចៅក្រមម្នាក់ជឿលើសម្តីរបស់ Jones ហើយចាត់ការឲ្យស៊ើបក្តីឡើងវិញ ។ ចុងក្រោយជនល្មើសពិតឈ្មោះ Rick Amos រស់នៅក្បែរ Walmart បានត្រូវចាប់ខ្លួន ។
មុខមាត់ និងម៉ូតសក់ សម្បុរ របស់អ្នកទាំង២ដូចគ្នាមែន ។
ឥឡូវលោកបានដាក់ពាក្យប្តឹងទាមទារសំណង ១,១លានដុល្លារ ព្រមទាំងការប្រកាសសុំទោសប្រគល់យុត្តិធម៌ដល់លោកវិញ ។
ទោះយ៉ាងណា ១៧ឆ្នាំ បានកន្លងផុត ពេលនេះកូនៗរបស់លោកដែលមានអាយុ ២៤ឆ្នាំ និង ១៩ឆ្នាំអស់ទៅហើយ ។ ពួកវាដឹងក្តីពេលលោកក្លាយជាទណ្ឌិតបាត់ទៅហើយ ៕ ចន្ទ្រា
នេះឬយុត្តិធម៌បែបអាមេរិក!