Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាញ់រះ​នៅ​ធនាគារ​អាមេរិក មនុស្ស​យ៉ាងតិច​៣​នាក់​ស្លាប់​

​មនុស្ស​យ៉ាងតិចណាស់​៣​នាក់​បាន​ស្លាប់ និង​២​នាក់​រងរបួស ក្នុងករណី​ផ្ទុះអាវុធ​មួយ​នៅ​ថ្ងៃទី​៦ ខែកញ្ញា នៅ​ធនាគារ​Fifth Third ទីក្រុង Cincinnati រដ្ឋ Ohio អាមេរិក​។​

​ប៉ូលិស​ឡោមព័ទ្ធ​កន្លែងកើតហេតុ​

​អ្នកនាំពាក្យ​ស្នងការ​ប៉ូលិស​នៃ​ទីក្រុង Cincinnati អ្នកស្រី​Tiffaney Hardy​ឱ្យដឹងថា ប៉ូលិស​ទទួលបាន​របា​យ​ការណ៍​ពី​ករណី​ផ្ទុះអាវុធ​នៅ​ធនាគារ​នេះ​វេលា​ម៉ោង​៩:៧​នាទី​(​ម៉ោង​តំបន់​)​។​

​ក្នុងចំណោម​អ្នកស្លាប់​៣​នាក់ រួមទាំង​ជនដៃដល់ នៅមាន​ជនរងគ្រោះ​២​នាក់​ទៀត​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។​

ប៉ូលិស​កំពុង​ប្រតិបត្តិ​ការសង្គ្រោះ​

​អភិបាលក្រុង​Cincinnati លោក John Cranley ឱ្យដឹងថា ប៉ូលិស​បាន​ផ្ទុះអាវុធ​បាញ់សម្លាប់​ជនដៃដល់​។​តាម​ស្ថានីយ WKRC-TV ឱ្យដឹងថា ខ្មាន់កាំភ្លើង​គឺជា​បុគ្គលិក​ម្នាក់​នៅ​ធនាគារ​នេះ ហើយ​ធុញថប់​នឹង​ការងារ​។​ប៉ូលិស​បាន​ហ៊ុមព័ទ្ធ​ធនាគារ​នេះ ហើយ​កំពុងដំណើរការ​ស៊ើបអង្កេត​ករណីនេះ​៕
​សូ​យ​ន​

×