តាម RT ទីប្រឹក្សាសន្ដិសុខជាតិកូរ៉េខាងត្បូងChung Eui-yong ដែលទើបត្រឡប់ពីទស្សនកិច្ចកូរ៉េខាងជើងនៅដើមសប្ដាហ៍នេះឱ្យដឹងថា មេដឹកនាំខាងជើង Kim Jong-un បានប្រកាសថា លោកចង់ឱ្យក្រុងព្យុងយ៉ាងរំសាយនុយក្លេអ៊ែរទាំងស្រុង ហើយបញ្ចប់ស្ថានការណ៍ជាគូសត្រូវរវាងកូរ៉េខាងត្បូងនិងអាមេរិក មុនពេលដែលប្រធានាធិបតី Trumpបញ្ចប់អាណត្ដិរបស់ខ្លួននៅឆ្នាំ២០២១។
តាមលោកChung មេដឹកនាំ Kim បានអះអាងពីការសម្រេចចិត្តរំសាយនុយក្លែអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េហើយក៏សង្ឃឹមថានឹងទទួលបាន«សំណងសក្ដិសម»។ មន្ដ្រីដដែលនិយាយថា លោក Kim នៅតែជឿជាក់លើលោកTrump។
មុននោះទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើងក៏បានដកស្រង់ប្រកាសរបស់លោកKim Jong-un ថា៖ «គោលជំហរដាច់ខាតរបស់យើងខ្ញុំនិងកូរ៉េខាងត្បូងគឺបំបាត់ចោលទាំងស្រុងនូវហានិភ័យជម្លោះប្រដាប់អាវុធនិងស្រមោលខ្មោចសង្គ្រាមចេញផុតពីឧបទ្វីបកូរ៉េ ប្រែក្លាយទីនេះទៅជាឧទរនៃសន្ដិភាព គ្មានអាវុធនុយក្លេអ៊ែរ និងការគំរាមកំហែងនុយក្លេអ៊ែរ»។
តាមអ្នកវិភាគនោះ គឺ៖ប្រការសំខាន់បំផុតគឺការដែលលោកKim បានលើកឡើងពីផែនទីនាំផ្លូវសម្រាប់ដំណោះស្រាយ នុយក្លេអ៊ែរ បន្ទាប់ពីប្រកាសថានឹងសម្រេចដំណើរការនេះនៅក្នុងអាណតិ្ដដំបូងរបស់ប្រធានាធិបតីTrump។ កូរ៉េខាងជើងកំពុងត្រូវការមូលហេតុមួយដើម្បីបញ្ចុះបញ្ចូលពលរដ្ឋរបស់ខ្លួនក្នុងការរំសាយនុយក្លេអ៊ែរ។មានន័យថាកូរ៉េខាងជើងអាចនៅទ្រឹងមួយកន្លែងប្រសិនបើគ្មានសំអាងរឹងមាំ ជាអាទិ៍ការប្រកាសបញ្ចប់សង្គ្រាម។កូរ៉េខាងជើងហាក់ចង់ប្រាប់កូរ៉េខាងត្បូងឱ្យយល់ច្បាស់ពីរឿងនេះហើយបញ្ចុះបញ្ចូលអាមេរិក៕
សូយន