ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៩:១៥នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់០២ក្រុមជាបន្តបន្ទាប់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ក្មេងទំនើង២ក្រុមប្រើដាវ,ពូថៅ,ដុំថ្មនិងដាវកែច្នៃកាប់និងគប់គ្នាទៅវិញទៅមកបណ្ដាលឲ្យរបួសទាំងសងខាង) ធ្វើការស្រាវជ្រាវឃាត់ខ្លួននៅចំណុច៣ទីតាំងផ្សេងគ្នា ។
ក្រុមទី១-ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ ទី១-ឈ្មោះ ជ័យ ម៉ារ៉ាឌីភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ ជ័យ ដារ៉ារ៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួននៅចំណុចបន្ទប់ពិគ្រោះជម្ងឺទូទៅវេជ្ជបណ្ឌិត ញឹម សុវណ្ណភ័ត្រាផ្លូវជាតិលេខ០៥ ក្រុមទី៧ ភូមិក សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោងប្រហែល១៩:០០នាទី នាថ្ងៃដដែល ។
និងទី៣-ឃាត់ខ្លួនជនសង្ស័យឈ្មោះ ជ័យ ប៊ុនសាក់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួននៅចំណុចផ្ទះលេខA11 ផ្លូវបេតុង ក្រុមទី៨ ភូមិខ សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធី ។
លុះមកដល់វេលាម៉ោងប្រហែល២២:៣០នាទី សមត្ថកិច្ចយើងបានបន្តស្រាវជ្រាវជនសង្ស័យក្រុមទី២បាន០១នាក់ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែ ឃាត់ខ្លួននៅចំណុចលើដងផ្លូវរថភ្លើង ក្រុមទី១០៤ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក
ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចលើដងផ្លូវរថភ្លើង ក្រុមទី១០៤ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៦:០២នាទី។
ជនសង្ស័យក្រុមទី១មាន:
១-ឈ្មោះ ជ័យ ម៉ារ៉ាឌីភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ (គ្មានសារធាតុញៀន) ។
២-ឈ្មោះ ជ័យ ដារ៉ារ៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ (គ្មានសារធាតុញៀន) ។
៣-ឈ្មោះ ជ័យ ប៊ុនសាក់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ (គ្មានសារធាតុញៀន) ។
ជនសង្ស័យក្រុមទី១ រងរបួសស្នាម៖
-ឈ្មោះ ជ័យ ម៉ារ៉ាឌី របួសជាំដើមទ្រូង (ដោយសារក្រុមជនសង្ស័យឈ្មោះ ចាន់ វាសនា និងបក្ខពួកវាយនិងឈើជ្រុងនៅពេលកើតហេតុ) រួចហើយរត់គេចខ្លួបាត់។
-ជនសង្ស័យឈ្មោះ ជ័យ ដារ៉ារ៉ាន់ របួសភ្លៅស្ដាំដេរ០៨ថ្នេរ (ដោយសារក្រុមជនសង្ស័យឈ្មោះ ចាន់ វាសនា និងបក្ខពួកកាប់និងកាំបិតនៅពេលកើតហេតុ) រួចហើយរត់គេចខ្លួបាត់។
វត្ថុតាងចាប់យកមាន៖
-ពូថៅដៃដងឈើចំនួន០១ (ចាប់យកពីឈ្មោះ ជ័យ ដារ៉ារ៉ាន់) និងម៉ូតូ០១គ្រឿងម៉ាក winnerx ស៊េរី2023 ពណ៍ក្រហម ភ្នំពេញ 1KV-0112 (ចាប់យកពីឈ្មោះ ជ័យ ម៉ារ៉ាឌី)
ជនសង្ស័យក្រុមទី២មាន:
១-ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងបក្ខពួកប្រហែល២៦នាក់នៅក្នុងភូមិ២២ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ (ក្រោយពេលធ្វើសកម្មភាពគេចខ្លួនបាត់) ។
ជនរងគ្រោះ:
-ឈ្មោះ អុិន ចាន់ធី ហៅ ធី ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខស្នាក់នៅផ្ទះលេខ១៥១ ផ្លូវរថភ្លើង ក្រុមទី១០៥ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ឈ្មោះ អុិន ចាន់ធី ហៅ ធី របួសស្នាមក្បាល និងខ្នងដោយសារក្រុមជនសង្ស័យ០៣នាក់ ឈ្មោះ ជ័យ ម៉ារ៉ាឌី , ឈ្មោះ ជ័យ ដារ៉ារ៉ាន់ និងឈ្មោះ ជ័យ ប៊ុនសាក់ កាប់នៅពេលកើតហេតុ ) ។
ពិនិត្យទីកន្លែងកើតហេតុនិងចាប់យកវត្ថុតាងរួមមាន៖
១-ឈើជ្រុងចំនួន០១ មានប្រវែងប្រហែល៥តឹក ។
២-ញញួរសម្រាប់ដកដែកគោលចំនួន០១ (ចាប់យកនៅកន្លែងកើតហេតុ) ជារបស់បក្ខពួកជនសង្ស័យឈ្មោះ ចាន់ វាសនា ប្រើវាយនិងកាប់នៅពេលកើតហេតុរួចបោះចោលនៅកន្លែងកើតហេតុហើយរត់គេចខ្លួនបាត់ ។
បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីសាកសួរកសាងសុំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី




