Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចបើកទ្វារបន្ទប់ដេក ចូលគាស់ទូរដែក លួចយកប្រាក់ ៤៥,០០០ដុល្លា និងគ្រឿងអលង្ការ អាវុធខ្លី ៣ដើម សរុបតម្លៃ៨ម៉ឺនដុល្លា

ភ្នំពេញ ៖ នៅថ្ងែទី១២-ឧសភា-២០២៥ វេលាម៉ោង១៦ និង៣០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយការិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋានរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌទួគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ករណីចមានស្ថានទម្ងន់ទោស(បើកទ្វារបន្ទប់ដេក ចូលគាស់ទូរដែក លួចយកប្រាក់ ចំនួន៤៥,០០០ដុល្លា និងគ្រឿងអលង្ការមួយចំនួន សរុបតម្លៃ៨ម៉ឺនដុល្លា) នៅចំណុចបុរីអ័រគីដេ វី ឡា ផ្ទះលេខ QR១៣-២២ ផ្លូវម្លិះ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ២៣ និង៥០នាទី អាធ្រាត និងអំពើ ប្រើប្រាស់ និងរក្សាទុកអាវុធខុសច្បាប់(ទុកអាវុធខ្លី ចំនួន០៣ដើម) ។

បង្កដោយជនសង្ស័យ ០២នាក់៖
១-ឈ្មោះ ធន សុផាត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ(គ្មានសារធាតុញៀន)
២-ឈ្មោះ ធន ច័ន្ទធឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) បានធ្វើសកម្មភាពបើកទ្វារបន្ទប់ដេក ចូលគាស់ទូរដែក លួចយកប្រាក់ ចំនួន៤៥,០០០ដុល្លា និងគ្រឿងអលង្ការមួយចំនួន សរុបតម្លៃ៨ម៉ឺនដុល្លា របស់ជនរងគ្រោះឈ្មោះ អ៊ឹង ជាងនី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកិច្ចសន្យា ស្នាក់នៅផ្ទះវី ឡាលេខ២២ ផ្លូវម្ល៉េះ បុរីអ័រគីដេ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់ និងខូចខាត ៖ ប្រាក់ចំនួន៤៥,០០០ដុល្លា , គ្រឿងអលង្ការ មួយចំនួន(តម្ល សរុប៨ម៉ឺនដុល្លា) ទូរដែក ខូចខាត(របស់ជនរងគ្រោះ) ។
សម្ភារៈបន្សល់ទុក៖ រូបថត ស្នាមគាស់ទូរដែក និងសម្ភារៈរាយប៉ាយនៅក្នុងបន្ទប់(កើតហេតុ) ទូរស័ព្ទដៃ ចំនួន០៥គ្រឿង ស៊េរីចាស់ , អាវុធខ្លី ចំនួន០៣ដើម ម៉ាករ៉ូឡូ ០២ដើម និងម៉ាកស៊ិចសាយអឺ ចំនួន០១ដើម , កុំព្យូទ័រយួរដៃ ចំនួន០២គ្រឿង , ខ្សែកស្វារេមានត្បូង ០១ខ្សែ , កូនកាបូបដៃចំនួន០១ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×