ខេត្តព្រះសីហនុ ៖ រថយន្តចំនួន០១គ្រឿង ម៉ាក RANGE ROVER ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ2B-8888ត្រូវ
អគ្គិភ័យឆេះអស់ទាំងស្រុង ស្ថិតនៅចំណុចភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា/ខេត្តព្រះសីហនុ
នៅវេលាម៉ោង ៣:៥៣នាទីទៀបភ្លឺ ថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២៥ ។
អ្នកបើកបររថយន្តរងគ្រោះ ឈ្មោះ ជ័យ រស្មី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ អាសយដ្ឋានបច្ចុប្បន្ន រស់នៅភូមិ រវៀង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ និងអ្នករួមដំណើរចំនួន០១នាក់ ភេទប្រុស ជនជាតិ ចិន។
មូលហេតុ: តាមការបញ្ជាក់ពីអ្នកបើកបររថយន្តខាងលើ ថារថយន្តបានលោតចេញសញ្ញាឆេក ហើយក៏ហុយផ្សែងនិងចេញអណ្តាតភ្លើងនៅផ្នែកខាងមុខរថយន្ត បង្កជាអគ្គិភ័យឆាបឆេះរថយន្តទាំងស្រុងតែម្តង មុនសមត្ថកិច្ចបានមកដល់។
ករណីអគ្គិភ័យខាងលើក្រុមសង្ក្រោះបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនចំនួន០១គ្រឿងបានប្រើប្រាស់ទឹកអស់ចំនួន០១ឡានពន្លត់រលត់ទាំងស្រុង៕រក្សាសិទ្ធដោយ៖សុទ្ធលី



