ប្រធានាធិបតី Nauru, Baron Waqa បានសំណូមពរឱ្យចិនត្រូវសុំទោសអំពីទង្វើច្រងេងច្រងាងរបស់ប្រធានប្រតិភូប្រទេសនេះនៅវេទិកាបណ្ដាកោះប៉ាស៊ីហ្វិក ។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៤ ខែកញ្ញា ពេលដែលប្រធានប្រតិភូចិន Du Qiwen ចង់ថ្លែងសុន្ទរកថាមុនគេក្នុងសន្និសទ ប៉ុន្ដែប្រធានាធិបតី Waqa បានបដិសេធ ដោយទុកឱ្យបណ្ដាមេដឹកនាំនៃប្រទេស ប្រជុំកោះទាំងឡាយនៅប៉ាស៊ីហ្វិកថ្លែងសុន្ទរកថាមុនសិន។
ស្រាប់តែភាគីប្រតិភូចិនបានសម្ដែងការខឹងសម្បាយ៉ាងខ្លាំង រួចនាំគ្នាក្រោកឈរទាំងអស់ ហើយដើរចាកចេញយ៉ាងគគ្រឹកគគ្រេងពីបន្ទប់ប្រជុំ។ ប្រធានប្រតិភូចិននូវបានដើរមួយជុំតាមតុរបស់បណ្ដាមេដឹកនាំ ប្រទេសប្រជុំកោះ ដើម្បីសង្កត់ធ្ងន់ពីការមិនពេញចិត្ដរបស់ខ្លួនមុនពេលចាកចេញពីបន្ទប់ប្រជុំ។
លោកWaqa ចោទសួរថា៖ តើគាត់មានសកម្មភាពបែបនេះនៅចំពោះមុខប្រធានរបស់ខ្លួនដែរឬទេ? ។
AFP បានដកស្រង់សម្ដីប្រធានាធិបតី Waqa ថ្លែងទៅកាន់សារព័ត៌មានថា៖ ពួកគេពុំមែនជាមិត្តភក្ដិរបស់យើង។គេត្រូវការយើងដើម្បីគោលដៅផ្ទាល់ខ្លួនពួកគេ។ គ្មានអ្នកណាត្រូវបានអនុញ្ញាតមកកាន់ទីនេះដើម្បីចង្អុលបញ្ជាដល់យើងខ្ញុំឡើយ។
ប្រធានាធិបតី Nauru នូវបានសង្កត់ធ្ងន់បន្ថែមថា៖ គាត់មិនគោរពបណ្ដាប្រទេសប្រជុំកោះប៉ាស៊ីហ្វិក អ្នកដឹកនាំដែលមានវត្តមាននៅវេទិកាប្រជុំ ព្រមទាំងបណ្ដារដ្ឋមន្រ្ដីដែលចូលរួមប្រជុំប្រទេសយើងខ្ញុំ។ មិនមែនជាការលេងសើចទេឬ? ចូរសម្លឹងទៅគាត់មើល គាត់ពុំមែនជាអ្នកណាទាំងអស់។ ព្រោះពុំមែនជារដ្ឋមន្រ្ដី តែបែរជាទាមទារឱ្យទទួលស្គាល់និងថ្លែងសុន្ទរកថាមុននាយករដ្ឋមន្រី្ត Tuvalu ទៀត។
យើងខ្ញុំមិនត្រឹមទាមទារឱ្យមានការសុំទោសប៉ុណ្ណោះទេ។យើងខ្ញុំនឹងនាំយករឿងរ៉ាវនេះទៅកាន់អង្គការសហប្រជាជាតិ ហើយពុំត្រឹមតែប៉ុណ្ណោះទេ ខ្ញុំនឹងនិយាយរឿងនេះនៅរាល់សន្និសីទអន្តរជាតិ។
ចំណែកចិនវិញហាក់ដូចជានូវបង្ហាញចរិត«ប្រទេសធំ» ខណៈពេលដែលអ្នកនាំពាក្យក្រសួងការបរទេសប្រទេសនេះ បែរជាស្ដីបន្ទោស Nauru ថាបានបំពានបទបញ្ជាផ្ទៃក្នុងរបស់វេទិកា ហើយ«ប្រឌិតរឿងដែលពិបាកទស្សនា»៕
សូយន