ភ្នំពេញ ៖ ក្រោយការបង្ហាញសមាសភាព ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សម្រាប់អាណត្តិទី៦ ជាផ្លូវការហើយនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នោះ នៅពេលនេះ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងថ្នាក់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចំនួនសរុប១៩រូប រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សម្រាប់អាណត្តិទី៦។
លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
នៅក្នុងអាណត្តិថ្មីនេះ សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រួមមាន នាយករដ្ឋមន្ដ្រីមួយរូប, ឧបនាយករដ្ឋមន្រ្តី មានចំនួន១០រូប ដោយថែម៣រូប, ទេសរដ្ឋមន្រ្តីមានចំនួន១៧រូប ចំណែកថ្នាក់រដ្ឋមន្រ្តី២៩រូប បណ្តាក្រសួងនៅដដែលទាំងអស់ ។
ខាងក្រោមនេះជាព្រះរាជក្រឹត្យតែងតែ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តាមបណ្តាក្រសួង ស្ថាប័ន សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦៖
ដោយ ៖ បញ្ញាស័ក្តិ