តាមការទម្លាយចេញរបស់កាសែតDaily Mail, Park Chae-seo ដែលមានឈ្មោះសម្ងាត់ថា Black Venus, បានលាក់ប្រដាប់ថតសំឡេងក្នុងផ្លូវមូត្រ នៅក្នុងជំនួបកន្លះម៉ោងជាមួយលោកKim Jong Il,ពុករបស់មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន ។
ពិតជាកម្រមានចារបុរសណាអាចចូលកៀកបានជាមួយនឹងមេដឹកនាំប្រទេសជាសត្រូវ។ប៉ុន្ដែ Black Venus របស់កូរ៉េខាងត្បូងធ្វើបាននូវរឿងនេះ។ នៅមុនជំនួបជាមួយលោក Kim Jong Il ចារបុរស Park បានប្រាប់គេឯងថាក្រោកពីដំណេកយឺតរួចចូលបន្ទប់ទឹកដើម្បីញាត់មីក្រូចូលក្នុងផ្លូវមូត្រ រូចស្លៀកពាក់ស្អាតបាតឆ្ពោះទៅកន្លែងត្រូវជួបលោក Kim Jong Il ។
នៅក្នុងអំឡុងទសវត្ស១៩៩០ Park Chae-se បានបន្លំដើរតួជាអតីតនាយទាហានកងទ័ពកូរ៉េខាងជើងម្នាក់ដែលធុញទ្រាន់នឹងជីវភាពយោធា ដូររបរមកធ្វើជាពាណិជ្ជករវិញ។ ជាមួយនឹងរបរថ្មីនេះ គាត់បានស្វែងរកវិធីផ្សព្វផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនកូរ៉េខាងត្បូងនៅកន្លែងមានទេសភាពស្អាតនៅប្រទេសកូរ៉េខាងជើង។
លោកPark Chae-se ពេលនេះអាយុ៦៤ឆ្នាំហើយ បានឆ្លើយក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍បរទេសមួយថា៖ «ចារកម្មគឺជាកិច្ចការមួយដ៏តានតឹង។ខ្ញុំអាចត្រូវបែកការណ៍ប្រសិនហ៊ានជ្រុលមាត់មួយម៉ាត់ប៉ុណ្ណោះ។លោកប្រាប់ថា ខុសពីចារកម្មកូរ៉េខាងជើងដែលជ្រៀតចូលមកកាន់កូរ៉េខាងត្បូងដើម្បីធ្វើសកម្មភាព តែងផ្ដល់ថ្នាំសម្រាប់ធ្វើអត្តឃាតពេលបែកការណ៍ គាត់ត្រូវហ្វឹកហ្វឺនដើម្បីធ្វើអត្តឃាតដោយចុចជីពចរមួយចំនួនលើរាងកាយ។
ជំនួបជាមួយKim Jong Il កើតឡើងនៅឆ្នាំ១៩៩៧ Park ត្រូវបានគេនាំទៅកាន់អគារទទួលភ្ញៀវនៅPaekhwawon នាក្រុងព្យុងយ៉ាង។នៅទីនេះPark មានជំនួបឯកជនជាមួយមេដឹកនាំKim Jong Il រយៈពេល៣០នាទី ហើយក្នុងប្រដាប់ភេទរបស់គាត់មានបង្កប់ប្រដាប់ថតសំឡេង។
លោករំលឹកឡើងវិញថា Kim Jong Il ពុំមានការខ្លាចរអែងយកដៃមកចាប់ដៃលោកទេ ។លោកចាប់ផ្ដើមពោលដោយសំឡេងស្អកៗ ចំណែកខ្ញុំវិញមានអារម្មណ៍ស្ងប់ចិត្ដព្រោះដឹងថាកូរ៉េខាងជើងមានការជឿជាក់ទាំងស្រុង។គួររំលឹកថា Park បានធ្វើចារកម្មយោធាតាំងពីឆ្នាំ១៩៩០ ក្រោយមកក៏ប្ដូរទៅកាន់អង្គភាពចារកម្មនៅឆ្នាំ១៩៩៥ ហើយពីពេលនោះមកលោកមានឈ្មោះសម្ងាត់ Black Venus ។
អ្វីៗដែលលោកទម្លាយចេញពេលនេះត្រូវបានគេថតជាខ្សែភាពយន្ដនិងសរសេរជាសៀវភៅ។វាត្រូវបានទទួលការសាទរយ៉ាងខ្លាំងពីទស្សនិកជន៕
សូយន