ភ្នំពេញ ៖ ប្រភពព័ត៌មានបឋមបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ឧសភា ឆ្នាំ២០២៥នេះ ក្មេងស្រីជាសិស្សម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ ទាំង អាក្រាតកាយល្វែងក្រោម នៅក្នុងបន្ទប់ទឹកនៅក្នុង សាលាបឋមសិក្សា វត្តគ្រួស ស្ថិតនៅក្នុងភូមិ គ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ។
ប្រភពពីក្រុមគ្រួសារ ក៏បានឱ្យដឹងថា ក្មេងស្រីរងគ្រោះមាន ឈ្មោះ វ.ល.ណ មានលំនៅ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយបានចាកចេញពីផ្ទះ នៅវេលាម៉ោង១២យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លុះព្រឹកឡើង ស្រាប់តែមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង៦ព្រឹកថ្ងៃទី២១ ឧសភា ឆ្នាំ២០២៥ នៅពេលដែលលោកគ្រូចូលទៅក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញសពក្មេងស្រីរងគ្រោះដេកស្លាប់តែម្តង ៕រក្សាសិទ្ធដោយ៖សុទ្ធលី







